(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ បានធ្វើដំណើររដល់ទីក្រុងប៉េកាំង ប្រទេសចិន ដោយសុវត្ថិភាព
២៖ CPP ដាក់បេក្ខជនតំណាងរាស្រ្ត៤រូបថ្មីទៀត ជំនួសតំណែងសមាជិកសភារបស់ខ្លួន៤រូប ដែលលាលែងពីតំណែង
៣៖ សហជីពធំៗនៅកម្ពុជា ៥ទៀត ស្នើសហភាពអឺរ៉ុប កុំបិទទីផ្សារសំលៀកបំពាក់ និងស្បែកជើងរបស់កម្ពុជា
៤៖ នី មុន្នីនាថ អវត្តមាន ចំពោះការចូលបំភ្លឺ ទៅនឹងបណ្តឹងទារសំណងជាង១០ម៉ឺនដុល្លាររបស់អតីតគូដណ្ដឹង ប៉ុន្តែមេធាវីចូលជំនួស
៥៖ រដ្ឋសភា ប្រកាសឱ្យទីប្រឹក្សា ជំនួយការ និងមន្រ្តី ដែលមានឋានៈស្មើប្រធាននាយកដ្ឋានឡើងទៅ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុល
៦៖ ក្រសួងមហាផ្ទៃ កំពុងសិក្សានិងស្រាវជ្រាវលើករណីពាក់ព័ន្ធនឹង មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោយមានប្រតិកម្មពីនាយករដ្ឋមន្រ្តី
៧៖ ១០ខែ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ស្លាប់មនុស្ស១,៤៦៩នាក់ និង៤,៥៣០នាក់រងរបួស, អគ្គស្នងការរងនគរបាលជាតិ ហៅក្រុមហ៊ុនដឹកជញ្ជូន មកណែនាំឲ្យយកចិត្តទុកដាក់បន្ថែម ពីបញ្ហាសុវត្ថិភាពចរាចរណ៍
៨៖ ថ្ងៃស្អែកជាថ្ងៃចុងក្រោយនៃឱសានវាទ ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០១៧, បងប្អូនដែលមិនទាន់បង់ពន្ធ ប្រញាប់ទៅបង់ឲ្យទាន់ពេលវេលា ជៀសវាងរងការពិន័យទ្វេដង!
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងជើងប្រកាសទៅពិភពលោកថា «ខ្លួនទទួលជោគជ័យទាំងស្រុង នៃការបាញ់តេស្តមីស៊ីលឆ្លងទ្វីប និងអាចបាញ់ដល់គ្រប់ទីតាំង ទូទាំងសហរដ្ឋអាមេរិក»
២៖ សហភាពអឺរ៉ុប «ថ្កោលទោសធ្ងន់ៗចំពោះ ការបាញ់មីស៊ីលកូរ៉េខាងជើង» ហើយថាជារឿងមិនអាចទទួលយកបាន
៣៖ ប្រទេសជប៉ុន «ប្តេជ្ញាដាក់សម្ពាធជាអតិបរមា លើកូរ៉េខាងជើង» ក្រោយការបាញ់មីស៊ីលថ្មី ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត
៤៖ មហាយក្សចិន «សម្តែងការព្រួយបារម្ភឥតគណនា និងប្រឆាំងដាច់ខាត ចំពោះការបាញ់មីស៊ីលកូរ៉េខាងជើង»
៥៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ «ទាត់ចោលការលើកឡើងថា តំបន់ Catalonia គួរតែចេញពីសហភាពអឺរ៉ុប»
៦៖ គួរឲ្យចាប់អារម្មណ៍! រដ្ឋ Victoria របស់អូស្ត្រាលី «អនុម័តច្បាប់អនុញ្ញាត ឲ្យអ្នកជំងឺសម្លាប់ខ្លួន»
៧៖ អារ៉ាប៊ីសាអូឌីត៖ ទីបំផុតបុត្រាមួយអង្គ «ត្រូវបានដោះលែងពី ពន្ធនាគារផ្កាយ ៥» ក្រោយយល់ព្រមបង់ប្រាក់ជាង ១ពាន់លានដុល្លារ
៨៖ ប្រធានាធិបតីហ្ស៊ីមបាវេថ្មី ទុកពេល០៣ខែឱ្យបណ្តាក្រុមហ៊ុន និងបុគ្គលមួយចំនួនប្រគល់មូលនិធិរដ្ឋ ដែលត្រូវលួចត្រឡប់មកវិញ ៕