(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ដ្រៃយ៍រដ្ឋសភា នឹងបើកកិច្ចប្រជុំមួយទៀត នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីសម្រេចលើ បញ្ជីបេក្ខជនតំណាងរាស្រ្តថ្មី ដែលស្នើដោយគ.ជ.ប ក្នុងជុំទី២ និងបេក្ខជនសមាជិកគ.ជ.ប៣រូប ជំនួសអនុប្រធាន និងសមាជិកគ.ជ.ប ដែលបាន លាលែងពីតំណែង។ នេះបើតាម លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាដែលបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀល ថ្ងៃទី២៩ ខែវិច្ឆិកានេះ។
កិច្ចប្រជុំនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា៕