Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលក្រុង-ស្រុកចំនួន៧រូប ក្នុងខេត្តបន្ទាយមានជ័យ

29-11-2017 17:26

(បន្ទាយមានជ័យ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យសម្រេចផ្ទេភារកិច្ច និងតែងតាំងមន្ត្រីរាជការសរុបចំនួន៧រូប ជាអភិបាលនៃគណៈអភិបាលក្រុង-ស្រុក នៅខេត្តបន្ទាយមានជ័យ។

ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលស្រុក ក្រុងទាំង៧រួមមាន៖

១-លោក សាន ស៊ានហូ ពីអភិបាលស្រុកអូជ្រៅ ឲ្យទៅកាន់តំណែងជាអភិបាលក្រុងប៉ោយប៉ែត។

២-លោក លី សុវណ្ណរិទ្ធ ត្រូវបានផ្ទេរភារកិច្ចពី អភិបាលស្រុកព្រះនេត្រព្រះ ឲ្យទៅកាន់តំណែងជាអភិបាលស្រុកអូរជ្រៅ។

៣-លោក ឃូ ពៅ ត្រូវបានផ្ទេរភារកិច្ចពីអភិបាលស្រុកស្វាយចេក ឲ្យទៅកាន់តំណែងជាអភិបាលស្រុកព្រះនេត្រព្រះ។

៤-លោក ឌៀប ឈួន ឲ្យទៅកាន់តំណែងជាអភិបាលស្រុកថ្មពួក។

៥-លោក លឿង សុភក្ដិ ឲ្យទៅកាន់តំណែង ជាអភិបាលស្រុកស្វាយចេក។

៦-លោក រ័ត្ន ដាស៊ីណង់ ឲ្យទៅកាន់ដំណែងជាអភិបាលស្រុកមង្គលបូរី។

៧-លោក ហ៊ឹល រ៉ាយ៉ា មកពីក្របខណ្ឌគ្រូបង្រៀនកំរិតឧត្តម ឲ្យទៅកាន់តំណែងជាអភិបាលក្រុងសិរីសោភ័ណ៕