(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៧នេះ បានចេញផ្សាយវីដេអូមួយ ក្រោមចំណងជើងថា «ការកាត់ជំនួយបរទេសជា សមិទ្ធផលដ៏ធំបំផុតរបស់អតីតបក្សប្រឆាំង»។
វីដេអូដែលមានរយៈពេល ១៩នាទី និង ៤៤វិនាទី ដែលអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស បានផលិតឡើងនេះ ក្នុងគោល បំណងពន្យល់សាធារណជន ឆ្លើយតបទៅនឹងអតីតប្រធានបក្សប្រឆាំង និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតនៃអតីតបក្សប្រឆាំង ដែលបាននិងកំពុងញុះញង់ប្រជាពលរដ្ឋ និងកម្មកររោងចក្រ ឲ្យងើបបះបោរធ្វើបាតុកម្ម បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ ត្រូវបានតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧កន្លងទៅ។
ម្យ៉ាងវិញទៀតវីដេអូនេះ ក៏បានព្យាយាមលាតត្រដាង និងបង្ហាញថា ពេលមានទណ្ឌកម្មសេដ្ឋកិច្ចណាមួយកើតមាន ឡើងមកលើប្រទេសកម្ពុជា គឺជាជោគជ័យដ៏ធំធេងមួយរបស់ថ្នាក់ដឹកនាំអតីតបក្សប្រឆាំង ដែលកំពុងធ្វើយុទ្ធនាការ នៅក្រៅប្រទេស។
សូមទស្សនាវីដេអូ ដែលរៀបចំដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សដូចតទៅ៖