Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅរសៀលនេះ អគ្គរដ្ឋទូត ចំនួន៥ប្រទេស ជួបជាមួយ រដ្ឋមន្រ្តីការបរទេសកម្ពុជា

29-11-2017 14:55

(ភ្នំពេញ)៖ នៅវេលាម៉ោង៣៖០០នាទី រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អគ្គរដ្ឋទូត និងតំណាងស្ថានទូតចំនួន៦ប្រទេស នឹងចូលជួបពិភាក្សាការងារ ជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់​ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ជំនួបនោះ នឹងធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ក្នុងនោះមាន អគ្គរដ្ឋទូត ប្រទេសកាណាដា អគ្គរដ្ឋទូតប្រទេសស្វីស អគ្គរដ្ឋទូតប្រទេសដាណាម៉ាក អគ្គរដ្ឋទូតប្រទេសហ្វាំងឡង់ និង តំណាងទូតនៃប្រទេសញូហ្សេលែន។

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា ការជួបលើកនេះ គឺជាការជួបសម្តែងការគួរសម៕