Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តពីរគ្រឿងព្រលះគ្នាលើផ្លូវជាតិលេខ៥៥ ស្លាប់-របួស ៨នាក់

29-11-2017 13:51

(ពោធិ៍សាត់)៖ រថយន្តពីគ្រឿង ដែលមួយគ្រឿងជារបស់មន្ត្រីនគរបាល បានបុកគ្នាពេញទំហឹងលើផ្លូវជាតិលេខ៥៥ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និង៦នាក់ផ្សេងទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ជនរងគ្រោះរហូតស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះរួមមាន៖ ១. លោក ហ៊ីង សុខជាន អាយុ ២៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ, ២. លោក សៀង វិទូ ជាមន្ត្រីនគរបាល។ ដោយឡែកជនរងគ្រោះរួមមាន៖ ១. លោក ស៊ន សារុំ អាយុ ៣០ឆ្នាំ ជាមន្រ្តីនគរបាល រស់នៅភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន, ២. លោក ប្រាក់ ភឿន អាយុ ៦៤ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ, ៣. អ្នកស្រី អោម ពៅ អាយុ ៦៩ឆ្នាំ រស់នៅខេត្តកំពង់ស្ពឺ, ៤. លោក វ៉ាន់ ណេត អាយុ ៥៥ឆ្នាំរស់នៅខេត្តកំពង់ឆ្នាំង, ៥. លោក ឃន វិន អាយុ ៤០ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង និង៦. លោក ជ័យ ផាត អាយុ ៦០ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុជនរងគ្រោះ ដែលរងរបួសត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ រីឯអ្នកស្លាប់ត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕