(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានចេញប្រកាសមួយ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ បង្គាប់ឱ្យទីប្រឹក្សា ជំនួយការ និងមន្រ្តីរដ្ឋសភានានា ដែលមានឋានៈស្មើប្រធាននាយកដ្ឋានឡើងទៅ ចូលរួមប្រកាសទ្រព្យសម្បត្តិ និងបំណុល ជូនអង្គភាពប្រឆាំងអំពើពុករលួយ សម្រាប់អាណត្តិថ្មីនេះ នាឆ្នាំ២០១៨ខាងមុខនេះ។
ការបំពេញទំរង់បែបបទ ប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមរយៈរបប២ឆ្នាំ សម្រាប់ឆ្នាំ ២០១៨នេះ ជូនដល់អង្គភាពប្រឆាំងអំពើពុករលួយនេះ នឹងធ្វើឡើងរយៈពេល៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា៖