(ភ្នំពេញ)៖ នៅទីបំផុតសំអាងការ «មយូរ៉ាហ្គោល» បានរកឃើញអ្នកមានសំណាងក្លាយជាម្ចាស់រង្វាន់ កញ្ចប់សំអាងការតម្លៃ៥,០០០ដុល្លារ និងការថតរូប Pre-Wedding ទៅកាន់ប្រទេសសឹង្ហបុរីហើយ ខណៈដែលលោកស្រី មាស ច័ន្ទដាលីន នាយិការសំអាងការមយូរ៉ាហ្គោល បានអះអាងថា ដោយសារមានការគាំទ្រខ្លាំងពីអតិថិជន ទើបសម្រេចបង្កើតកម្មវិធីនេះឡើង។
ជាក់ស្ដែងនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សំអាងការមយូរ៉ាហ្គោល បានធ្វើការជួបសម្ភាសន៍ផ្ទាល់ជាមួយ អ្នកមានសំណាង ត្រូវរង្វាន់កញ្ចប់សំអាងការ តម្លៃ៥,០០០ដុល្លារ និងថតរូប Pre-Wedding ទៅប្រទេសសឹង្ហបុរី ដោយពួកគាត់ទាំងអស់នោះ ពិតជាទទួលបានអារម្មណ៍សប្បាយរីករាយ ព្រៀបបានដូចនៅក្នុងសុបន្ដិយ៉ាងដូច្នោះ។
អ្នកមានសំណាងទាំង៣គូរនោះ រួមមាន៖ ទី១៖កូនប្រុសឈ្មោះ អេង សុចិត្រា កូនស្រីឈ្មោះ ស្រ៊ន រស្មី, ទី២៖កូនប្រុសឈ្មោះ ស៊ាង ម៉េងឃាង កូនស្រីឈ្មោះ សន ផល្លា និងទី៣៖កូនប្រុស មឿង ប៊ុនថា កូនស្រីឈ្មោះ ម៉ុង ធីតា។
ម្ចាស់រង្វាន់ទាំង៣គូរនេះ បានបញ្ជាក់ដូចៗគ្នាថា ពួកគាត់ពិតសប្បាយរីករាយខ្លាំងណាស់ នៅពេលសំអាងការមយូរ៉ាហ្គោល រៀបចំនូវកម្មវិធីនេះឡើង ហើយធ្វើឲ្យពួកគាត់មានឱកាសត្រូវបានរង្វាន់ដ៏ពិសេសនេះ។ ក្រោយពីការគ្រងនូវសម្លៀកបំពាក់ និងការតុបតែងខ្លួនរបស់សំអាងការមយូរ៉ាហ្គោលហើយភ្លាម ពួកគាត់បន្ថែមថា ពួកគាត់ពិតជាពេញចិត្តខ្លាំងណាស់ ទាំងការស្លៀកពាក់ ទាំងការតុបតែងខ្លួន របស់សំអាងការដ៏ល្បីមួយនេះ។
ជាមួយគ្នានោះ លោកស្រី មាស ច័ន្ទដាលីន នាយិការសំអាងការមយូរ៉ា ហ្គោល បានបញ្ជាក់ថា ក្រោយទទួលបានការគាំទ្រខ្លាំងពីអតិថិជន លើសំអាងការមយូរ៉ា លោកស្រីបានសម្រេចចិត្តបើកដំណើរការសំអាងការមយូរ៉ា ហ្គោលមួយនេះ ដែលនឹងមានផ្ដល់ជូនឱកាសកញ្ចប់សុទ្ធតែពិសេសៗទាំងអស់។
លោកស្រីបន្ថែមថា បើកដំណើរការសំអាងការមយូរ៉ាហ្គោលនេះ ចំណាយដើមទុនប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ដែលជាទុនមួយខ្ពស់ និងដើម្បីប្រាកដថា ជាសំអាងការដែលប្រកបដោយភាពស្រស់ស្អាត ស៊ីវីល័យ ល្អប្រណីត និងអាចបំពេញតម្រូវការអតិថិជនបាន ហើយធានាថានឹងផ្តល់ជូនដល់អតិថិជននូវសេវាកម្មល្អ រហ័សទាន់ចិត្ត ជាមួយនឹងអ្នកជំនាញផ្នែកផាត់មុខ ធ្វើសក់ រចនាម៉ូតសម្លៀកបំពាក់ គ្រឿងអលង្ការល្អៗ៕