Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានាធិបតីហ្ស៊ីមបាវេថ្មី ទុកពេល០៣ខែឱ្យបណ្តាក្រុមហ៊ុន និងបុគ្គលមួយចំនួនប្រគល់មូលនិធិរដ្ឋដែលត្រូវលួចត្រឡប់មកវិញ

28-11-2017 23:29

(ហ្ស៊ីមបាវេ)៖ ប្រធានាធិបតីហ្ស៊ីមបាវេថ្មី លោក Emmerson Mnangagwa បានប្រកាសទុករយៈពេលបីខែឱ្យបណ្ដាក្រុមហ៊ុន និងបុគ្គលមួយចំនួនដែលបាន លាក់បាំងមូលនិធិសាធារណៈ ដោយខុសច្បាប់នៅឯបរទេស ប្រគល់មូលនិធិទាំងនេះត្រឡប់មកឱ្យរដ្ឋវិញក្នុងរយៈពេលបីខែ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការកាត់ទោសតាមផ្លូវច្បាប់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧។

លោក Mnangagwa ថ្លែងបែបនេះនៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រោយលោកឡើងកាន់តំណែងជាប្រធានាធិបតីហ្ស៊ីមបាវេថ្មី ជំនួសលោក Robert Mugabe ដែលត្រូវបានប្រកាសលាលែងពីតំណែងកាលពីសប្ដាហ៍មុន។ ជាមួយគ្នានោះដែរ បើតាមសេចក្ដីថ្លែងការណ៍នេះដដែលប្រធានាធិបតីថ្មីរូបនេះ បានទុករយៈពេល០៣ខែគឺរហូតដល់ចុងខែកុម្ភៈឆ្នាំក្រោយ ឱ្យក្រុមហ៊ុន ឬបុគ្គលមួយចំនួន ប្រគល់មូលនិធិសាធារណៈដែលពួកគេបានលួច ឬលាក់បាំង ត្រឡប់មកឱ្យរដ្ឋវិញ ហើយបើសិនជាផុតកាលកំណត់នោះរដ្ឋអាជ្ញានឹងអនុវត្តតាមនិតិវីធីច្បាប់៕