(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, លោក ហួន លីហួ និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ការចូលស្បថរបស់ ក្រុមតំណាងរាស្រ្តថ្មីទាំង៤៤រូប នៅព្រះបរមរាជវាំង បានបញ្ចប់ហើយ ក្រោយប្រកាសសុពលភាព
២៖ គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មាន សម្រេចបែងចែកអាសនៈចំនួន១១ ប្រគល់ឲ្យ CPP ធ្វើឲ្យចំនួនអាសនៈរបស់បក្សកាន់អំណាច ក្នុងរដ្ឋសភាកើនឡើងដល់៧៩អាសនៈ
៣៖ សម្តេចតេជោ ហ៊ុន សែន៖ «ពេលណាបងប្អូនជួបទុក្ខលំបាក ពេលនោះនឹងមានវត្តមានខ្ញុំ នៅជាមួយបងប្អូនជានិច្ច!»
៤៖ សម្តេចពិជ័យសេនា ទៀ បាញ់៖ រាជរដ្ឋាភិបាលកម្ពុជា គ្រោងកំណត់យកថ្ងៃ២៩ ធ្នូ រាល់ឆ្នាំ ដើម្បីប្រារព្ធទិវានយោបាយឈ្នះឈ្នះ
៥៖ ស្ថានទូតអាមេរិក ប្រកាសបើកឲ្យអង្គការក្រៅរដ្ឋាភិបាល ដាក់ពាក្យស្នើសុំថវិកា ពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិក សំរាប់ការអភិរក្សវប្បធម៌នៅកម្ពុជា ឆ្នាំ២០១៨
៦៖ ក្រសួងមហាផ្ទៃ ដាក់ឱ្យដំណើរការគេហទំព័រ និង App នៅលើ Smart Phone ដើម្បីផ្តល់ព័ត៌មានអំពីសេចក្តីជូនដំណឹង និងព័ត៌មានសន្តិសុខ
៧៖ កម្ពុជានាំចេញស្បែកជ្រូកកែច្នៃចំនួន៤០តោន ទៅកាន់ទីផ្សារអឺរ៉ុបជាលើកដំបូង
៨៖ មោទនភាព និងចូលរួមអបអរសាទរ! លោក ឡុង ឌីម៉ង បានទទួលពានរង្វាន់ «ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០១៧» ពីរដ្ឋសភាជាតិកូរ៉េ
* ព័ត៌មានអន្តរជាតិ (World News)
១៖ កូរ៉េខាងត្បូងព្រមានកូរ៉េខាងជើង មិនឲ្យបំពានកិច្ចព្រមព្រៀងយុទ្ធសន្តិភាពជាថ្មីម្តងទៀត ក្រោយកម្លាំងយោធាបាញ់ទាហានម្នាក់រត់ចេញពីកូរ៉េខាងជើង
២៖ ស្វែងយល់រឿងមិនធម្មតា នៅពីក្រោយ «ភាពស្ងប់ស្ងាត់រយៈពេល ៧០ថ្ងៃ» របស់កូរ៉េខាងជើង
៣៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន «កំពុងប្រុងជើងការ» ក្រោយទទួលបានសញ្ញាសង្ស័យពីកូរ៉េខាងជើង
៤៖ ព័ត៌មានរសើប! រដ្ឋាភិបាលអូស្ត្រាលីប្រកាស «កាត់ផ្តាច់ជំនួយមនុស្សធម៌ទាំងអស់ ទៅកូរ៉េខាងជើង» ដោយគ្មានមូលហេតុច្បាស់លាស់
៥៖ ឆ្នាំ២០២០ ចិននឹងក្លាយជា «ទីផ្សារភាពយន្ត ធំជាងគេបំផុតលើលោក» ខណៈកុនដែលត្រូវដាក់បញ្ចាំង នឹងកើនដល់ជាង ៦០,០០០រឿង
៦៖ ព័ត៌មានរសើបបំផុត! មន្ត្រីជាន់ខ្ពស់យោធាចិន «សុខចិត្តចងកសម្លាប់ខ្លួនឯង» គេចពីការស៊ើបអង្កេតរបស់អាជ្ញាធរ ក្នុងករណី
៧៖ ប្រធានាធិបតីប្រេស៊ីល «លោក Temer ចាកចេញពីមន្ទីរពេទ្យ ក្រោយទទួលការវះកាត់» ៕