(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ បានសម្រេចបែងចែកអាសនៈចំនួន១១ ដែលគណបក្ស សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងគណបក្សខ្មែរឈប់ក្រ បដិសេធមិនទទួលយក ទៅឲ្យគណបក្សប្រជាជនកម្ពុជា ដោយសារគណបក្សនេះ មានសំឡេងច្រើនលើសលប់ នៅតាមមណ្ឌលនៃអាសនៈនោះ បើធៀបនឹងគណបក្សដទៃ។
បញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្តថ្មីទាំង១១រូប មកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានគ.ជ.ប បញ្ជូនទៅដល់ រដ្ឋសភា នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកានេះ។
តើបេក្ខជនតំណាងរាស្រ្តថ្មី ទាំង១១រូប របស់គណបក្សប្រជាជនកម្ពុជា ដែលទើបនឹងស្នើ ដោយគ.ជ.ប ពេលនេះ ជានរណាខ្លះ?
សូមមើលបញ្ជីខាងក្រោមនេះ៖