(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកានេះ បានចេញសេចក្តីប្រកាសបន្ទាន់មួយតាមរយៈFacebook ផ្លូវការរបស់ខ្លួនដោយបានបដិសេធថា កម្ពុជាគ្មានរងនូវឥទ្ធិពលព្យុះអ្វីនោះឡើយ មិនដូចការបំភ្លៃព័ត៌មានថា កម្ពុជាបាន និងកំពុងរងនូវឥទ្ធិពលព្យុះនោះឡើយ។
ក្រសួងធនធានទឹកបានបញ្ជាក់យ៉ាងដូច្នេះថា «ថ្មីៗនេះ មានជនខិលខូចមួយចំនួន បាន និងកំពុងធ្វើការផ្សព្វផ្សាយបំភ្លៃព័ត៌មាន ដោយបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងទទួលឥទ្ធិពលពីព្យុះ ។ ក្រសួងធនធានទឹក និងឧតុនិយម សូមបញ្ជាក់ជូនសាធារណជន មេត្តាជ្រាបថា មកដល់ពេលនេះ ស្ថានភាពអាកាសធាតុ មានលក្ខណៈល្អប្រសើរ ពុំមានបាតុភូតធម្មជាតិអ្វីកើតឡើង ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះរាជាណាច ក្រកម្ពុជាឡើយ ។ ក្រសួងធនធានទឹក និងឧតុនិយម សូមធ្វើការថ្កោលទោសចំពោះការបំភ្លៃព័ត៌មាន បង្កឱ្យមានការភ័នច្រឡំដល់សាធារណមតិ»៕