(ភ្នំពេញ)៖ អ្នកស្រី ង៉ែត សុផា អាយុ២៩ឆ្នាំ រស់នៅសង្កាត់ដង្កោរ រាជធានីភ្នំពេញ ជាអតិថិជន ឈ្នះរង្វាន់ធំ ដំបូងគេបង្អស់ ពីឆ្នោតមហាលាភឡូតូ ចំនួន ៦២៨លានរៀល (ប្រហែល ១៥៧,០០០ដុល្លារ) ដោយអ្នកស្រី ចំណាយថវិកាទិញអស់ត្រឹមតែ ៤,០០០រៀលតែប៉ុណ្ណោះ។
អ្នកស្រីមហាសំណាងរូបនេះ បានឲ្យដឹងថា «ខ្ញុំសប្បាយចិត្ដណាស់លោកអើយ គ្មានអ្វីប្រៀបបានទេ ការឈ្នះរង្វាន់ធំ Jackpot ៦២៨លានរៀលនេះ មិនមែនតិចទេ គឺច្រើនណាស់ ទោះខ្ញុំរកស៊ី ខំសន្សំយ៉ាងណាក៏មិនបានច្រើនចឹងដែរ ។មុនដំបូងឡើយខ្ញុំមិនជឿថា នឹងអាចឈ្នះ ធំនឹងនោះទេ ផ្ទៀងហើយផ្ទៀងទៀត ក្នុងពេលដែលក្រុមហ៊ុនឆ្នោត ផ្សាយផ្ទាល់ ហើយក្រុមហ៊ុន បានទូរស័ព្ទមកខ្ញុំទៀត ខ្ញុំស្រែកហូរ ចង់គាំងបេះដូង ខ្ញុំនិងគ្រួសារខ្ញុំ សប្បាយរីករាយខ្លាំងណាស់»។
អ្នកស្រី ង៉ែត សុផា បន្ដថា «មូលហេតុដែលខ្ញុំសម្រេចចាក់លេខនេះ គឺដោយសារតែខ្ញុំគេងយល់សប្ដិ កាលពីយប់ថ្ងៃទី២២វិច្ឆិកា ដោយឃើញតៃកុងឡានតាក់ស៊ី ម្នាក់ឲ្យនាមប័ណ្ណមកខ្ញុំ ក្រោយមកខ្ញុំភ្លេចរបស់នៅលើឡាន ខ្ញុំក៏ទូរស័ព្ទទៅគាត់ ក៏ចាំនៅលេខនោះ ហើយគិតថាចង់ចាក់លេខនោះ តែមិនដឹងថាចាក់នៅណា ចាក់ឆ្នោតមួយណា តែអ្នកជិតខាង គាត់ថា គាត់ធ្លាប់ចាក់តែឆ្នោតមហាលាភ ឡូតូ ងាយឈ្នះ និងមានរង្វាន់ធំ ក៏ខ្ញុំសម្រេចចាក់តែម្ដង ដោយអស់តែ៤ពាន់រៀល មិនដឹងចេញមកមិនខុសអីម៉ាតិច គ្រាន់តែឃើញលទ្ធផលភ្លាម ខ្ញុំចង់សើចផង យំផង ព្រោះមិនធ្លាប់ឈ្នះរង្វាន់ធំយ៉ាងនេះទេ។ សម្រាប់ថវិកាដែលឈ្នះនេះ ខ្ញុំនឹងយកទៅពង្រីកមុខរបររបស់ខ្ញុំ ឲ្យធំជាងមុន និងទុកឲ្យកូនខ្ញុំ រៀនសូត្រ, ថវិកា ៦២៨លានរៀលនេះ ពិតជាជួយឲ្យសេដ្ឋកិច្ចគ្រួសារខ្ញុំ ធូរធារខ្លាំងមែនទេ។ អរគុណឆ្នោតមហាលាភ ឡូតូ ដែលជួយឲ្យខ្ញុំអាចឈានដល់ការបើកអាជីវកម្ម ក្នុងក្ដីស្រមៃរបស់ខ្ញុំ»។
លោក ផូង វ៉ាន់ ហាច ប្រធានផ្នែកប្រតិបត្ដិ របស់ក្រុមហ៊ុន មហាលាភ ឡូតូ បានថ្លែងថា «ក្រុមហ៊ុនយើង បានធ្វើការផ្សាយផ្ទាល់ ការចាប់ឆ្នោតកាលពីថ្ងៃ ព្រហស្បត្ដិ៍ ទី២៣ វិច្ឆិកាកន្លងទៅនេះ
គ្រាន់តែយើង រកឃើញថា អតិថិជន ឈ្នះរង្វាន់ធំ ដំបូងគេបង្អស់ ពីឆ្នោតមហាលាភឡូតូ ចំនួន ៦២៨លានរៀលភ្លាម យើងទាក់ទងទៅភ្លាម ទៅកាន់ភ្នាក់ងារលក់ ហើយគាត់បានបន្ដទូរស័ព្ទ ទៅកាន់អតិថិជនមហាលាភ ដើម្បីជូនដំណឹងថាអតិថិជនដែលបានឈ្នះរង្វាន់ធំ នោះ។ ហើយនៅថ្ងៃទី២៨វិច្ឆិកានេះ ខ្ញុំបានប្រគល់ថវិកា ជូនគាត់រួចរាល់ផងដែរ»។
លោក ផូង វ៉ាន់ ហាច ថ្លែងទៀថា «មហាលាភ ត្រូវបានបង្កើតឡើង ដើម្បីក្លាយជាឆ្នោត ដែលមានភាពជឿជាក់បំផុត របស់ប្រជាជនកម្ពុជា ហើយយើងសង្ឃឹមថា យើងនឹងចូលរួមចំណែក លើកកំពស់ជីវភាពផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារកម្ពុជាទាំងមូល។ ហើយក្រោយដំណើរអស់រយៈពេល៦ខែមក យើងបានស្វែងរកឃើញអតិថិជនឈ្នះរង្វាន់ធំទីមួយ ដែលគ្រោងនឹងយករង្វាន់របស់គាត់ មកពង្រីកមុខរបរ និងកែប្រែអនាគតរបស់គាត់ឲ្យកាន់តែប្រសើរឡើង»។
មហាលាភ ជាក្រុមហ៊ុនឆ្នោត ដែលទទួលបានការវិនិយោគក្នុងស្រុក ១០០% មានប្រតិបត្ដិការទូលទាំងប្រទេសកម្ពុជា ដែលជាឆ្នោតសុក្រឹតតែមួយគត់ និងធ្វើការផ្សាយផ្ទាល់រាល់ថ្ងៃចាប់ពីម៉ោង ៤៖៤៥ ល្ងាច ជារៀងរាល់ថ្ងៃនៅលើទូរទស្សន៍CTN។ មហាលាភ មានឆ្នោតប្រភេទផ្សេងៗតម្រូវតាមចំណូលចិត្ដរបស់អតិថិជន។ ឆ្នោតមហាលាភមានលក់នៅគ្របភ្នាក់ងារវីង និងភ្នាក់ងារមហាលាភ៕