(ភ្នំពេញ)៖ ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការជ្រើសរើសប្រភេទវ៉ាលីដែលស័ក្តិសម នឹងការប្រើប្រាស់ ទទួលបានទាំងគុណភាព និងភាពទានសម័យដល់អតិថិជន រួមជាមួយការបញ្ចុះតម្លៃរហូតដល់៧០ភាគរយ អតិថិជនទាំងអស់គ្នាកុំភ្លេច មានលក់ក្នុងផ្សារទំអ៊ីអន​។

ប្រភេទវ៉ាលីល្បីៗ ទាំងនេះមកពីប្រទេស អាមេរិក ស្វីស​ និង​ សិង្ហបុរី ដែលជាជំនួយការពិសេស សម្រាប់ការប្រើប្រាស់​ ក្នុងការដាក់សម្លៀកបំពាក់ ធ្វើដំណើរទូទៅ ដែលម៉ាកវ៉ាលីសទាំងនេះ មានដូចជា​ ម៉ាក Victorinox, Samsonite, American Tourister, Crossing, New Yorker ។

គ្រប់ម៉ាកវ៉ាលីទាំងអស់នេះ មានការធានារហូតដល់៧០% និងធានាការប្រើប្រាស់រហូតដល់១០ឆ្នាំ។ វ៉ាលីទាំងនេះ​មាន​លក់​នៅក្នុង​ផ្សារ​ទំនើបអ៊ីអនជាន់ផ្ទាល់ដី ដែលការបញ្ចុះតម្លៃចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ៕