(កណ្តាល)៖ នគរបាលស្រុកអង្គស្នូល ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន១៧កញ្ចប់ ចាត់ការទៅតាមផ្លូវច្បាប់ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិព្រៃពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលស្រុកអង្គស្នួល បានថ្លែងថា ជនសង្ស័យឈ្មោះ ស្រស់ ពេជ្រនី អាយុ២៦ឆ្នាំ មានមុខរបមិនពិតមានទីលំនៅភូមិព្រៃពេល ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលស្រុក បានបន្តថា មុនពេលកើតហេតុខាងលើកម្លាំងជំនាញបានទទួលព័ត៌មានពីមហាជនថាមានជនសង្ស័យ កំពុងជួញដូរថ្នាំញៀន និងប្រើប្រាស់ នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញ បានសហការជាមួយ កម្លាំងប៉ុស្តិ៍រដ្ឋបាល ក្រាំងម្កាក់ចុះទៅដល់កន្លែងកើតហេតុ ហើយបានឃាត់ខ្លួនជនសង្ស័យដើម្បីត្រួតពិនិត្យរកឃើញថ្នាំញៀន១៧កញ្ចប់ និងឧបករប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវកម្លាំងនគរបាលស្រុកស្អាង កសាងសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕