(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង ដឹកនាំគណប្រតិភូចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលពិសេស និងកៀងគរអ្នកវិនិយោគចិន មកបណ្តាក់ទុននៅកម្ពុជា ឲ្យបានច្រើនថែមទៀត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook យ៉ាងដូច្នេះថា៖ «នៅថ្ងៃស្អែកទី២៩ វិច្ឆិកានេះ ខ្ញុំនឹងដឹកនាំគណប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលពិសេសនៅទីក្រុងប៉េកាំង ប្រទេសចិន និងទៅកៀងគរអ្នកវិនិយោគ ចិនមកបណ្តាក់ទុននៅកម្ពុជាអោយបានច្រើនថែមទៀត ដើម្បីនាំមកនូវការងារ និងប្រាក់ចំណូលសម្រាប់ពលរដ្ឋ និងប្រទេសជាតិយើង»៕