(ភ្នំពេញ)៖ បុរី សម្បតិ្ត មានហេង៣ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ជាផ្នែកមួយនៃក្រុមហ៊ុនសំណង់ សម្បតិ្ត មានហេងគ្រុប ដែលបានវិនិយោគទៅលើការសាងសង់ និងលក់ ប្រភេទផ្ទះស្តង់ដា គុណភាពខ្ពស់ ទំនើបបែបទាន់សម័យ ជូនទៅដល់អតិថិជន ដែលបុរី មានបុគ្គលិកផ្នែកស្ថាបត្យករ និងវិស្វករជាច្រើនរូប ដែលមានជំនាញ និងបទពិសោន៍យូរឆ្នាំ ខាងផ្នែកសាងសង់ និងរចនាម៉ូតផ្ទះឲ្យ សមស្របទៅតាមសម័យកាល ព្រមទាំងការសាងសង់ ដែលមានកំរិតស្តង់ដាខ្ពស់។
បច្ចុប្បន្ន បុរី សម្បតិ្ត មានហេង ៣ កំពុងដំណើរការសាងសង់ និងដាក់លក់គម្រោង ពីរក្នុងទីតាំងផ្សេងគ្នា ដែលគម្រោងទី១ មានចំងាយប្រហែល ១,០០០ម៉ែត្រ ពីវិទ្យាល័យច្បារអំពៅ ស្ថិតនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានសំណង់ផ្ទះចំនួន២៤៨យូនីត ជាប្រភេទលំនៅឋាន ដែលសាកសមសម្រាប់មនុស្សបែបសម័យថ្មី និងទទួលការគាំទ្រយ៉ាងខ្លាំងពីអតិថិជន។ គម្រោងទី២ មានឈ្មោះថា «ភូមិប្រណិតព្រែកឯង» ចំងាយប្រហែល៥គីឡូម៉ែត្រ ពីស្ពានច្បារអំពៅ ស្ថិតនៅជិតផ្សារព្រែកឯង ដែលលាតសន្ធឹងលើផ្ទៃដីជាង៥ហិចតា ជាមួយសំណង់ផ្ទះចំនួន១៩៧ផ្ទះ រួមមានប្រភេទផ្ទះ វីឡាភ្លោះ វីឡាកូនកាត់ ដែលមាន៥បន្ទប់គេង ៦បន្ទប់ទឹក កំពស់៣ជាន់ និងផ្ទះល្វែងមានចំនួន៤ បន្ទប់គេង ៥បន្ទប់ទឹកកម្ពស់២ជាន់។
បុរី សម្បត្តិ មានហេង ៣ បានប្រកាសដាក់លក់គម្រោងថ្មី របស់ខ្លួនមានឈ្មោះថា «ភូមិប្រណិតព្រែកឯង» ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ មកម្លេះ ជាមួយនឹងការបញ្ចុះតម្លៃពិសេស ដែលពុំធ្លាប់មាន ព្រមទាំងមានការ ផ្តល់ជូនការចាប់ឆ្នោតយករង្វាន់មហាយក្ស ផ្ទះមួយល្វែងផងដែរ ។ ដើម្បីអបអរសាទរ ចំពោះការបើកលក់គម្រោងថ្មី របស់ខ្លួនកន្លងមក បុរីបានបញ្ចុះតម្លៃពិសេសរហូតដល់ ១០% ព្រមទាំងផ្តល់ជូននូវឆ្នោតនាំសំណាង ដែលអាចចាប់រង្វាន់ បានមានដូចជា រង្វាន់ធំផ្ទះល្វែង១ល្វែង ដែលមានតម្លៃរហូតដល់ ៨៥,៥០០ដុល្លារ ម៉ូតូ ទូរស័ព្ទ ទូរទស្សន៍ ទូរទឹកកក និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ជាច្រើនផ្សេងទៀតផងដែរ ដោយថ្ងៃបរិច្ឆេទកំណត់ចាប់រង្វាន់មកដល់កាលពីថ្ងៃទី២៥ ខែវិច្ឆិកា បុរីបានរៀបចំពិធីចាប់រង្វាន់ មហាយក្សរបស់ខ្លួន ដោយមានភ្ញៀវកិតិ្តយស និងម្ចាស់គេហដ្ឋានចូលរួមយ៉ាងច្រើនកោះករ ព្រមទាំងបានប្រគល់ជូនរង្វាន់ជាច្រើន ជូនដល់ម្ចាស់ផ្ទះ ដែលបានត្រូវរង្វាន់ផងដែរ ដែលរង្វាន់ធំគឹ ផ្ទះល្វែង១ល្វែង ដែលមានតម្លៃរហូតដល់ ៨៥,០០០ដុល្លារ បានទៅលើអតិថិជន សយ សុជីវី កាន់អត្តសញ្ញាណប័ណ្ណលេខ០១០១៥១៣៨៣ ដែលបានទិញប្រភេទផ្ទះវិឡាភ្លោះ និងមានកន្ទុយសន្លឹកឆ្នោតលេខ០៤៥។ បុរីនឹងមានគម្រោងផ្តល់ជូនរង្វាន់មហាយក្សបែបនេះ ជាបន្តបន្ទាប់ទៀតក្នុងពេលខាងមុខ។
គម្រោង «ភូមិប្រណិតព្រែកឯង» មានលក់ប្រភេទផ្ទះវីឡាភ្លោះ វីឡាកូនកាត់ និងផ្ទះល្វែង មានរចនាបទបែបទំនើបទាន់សម័យ និងធំទូលាយ។ ទីតាំងគម្រោងស្ថិតនៅទីប្រជុំជន ក្បែរផ្សារ សាលាររៀន មន្ទីពេទ្យ ដែលងាយស្រួលសម្រាប់ការរស់នៅ និងប្រកបអាជីវកម្មបានផងដែរ។ គម្រោងនេះ ជាគម្រោងដែលមានស្តង់ដាគុណភាពខ្ពស់ សម្ភារៈសំណង់ស្របតាមមាត្រដ្ឋានត្រឹមត្រូវ តម្លៃផ្ទះសមរម្យ ព្រមទាំងបំពាក់ដោយគ្រឿងបរិក្ខារដែលសុទ្ធសឹងនាំចូលពីបរទេស និងមានការតាមដានពីម្ចាស់គម្រោងយ៉ាងដិតដល់ ដើម្បីធានានូវគុណភាព អោយសាកសមទៅនឹងគុណតម្លៃដែលអតិថិជនផ្តល់ការជឿទុកចិត្ត។
កត្តាដែលធ្វើអោយ បុរី សម្បត្តិ មានហេង ៣ មានភាពជោគជ័យ ត្រូវបានទទួលស្គាល់ និងផ្តល់ភាពទុកចិត្ត ពីអតិថិជនរហូតដល់បច្ចុប្បន្ននេះ គឺមានកត្តាចម្បងមួយចំនួនដូចជា៖ កត្តានយោបាយ «មានសន្តិភាព ទើបមានការអភិវឌ្ឍន៍» ដែលស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃ នៃប្រមុខរាជរដ្ឋាភិបាលរបស់យើង គឺសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីនេះ យើងមានកត្តាអាទិភាពមួយទៀតគឺ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលសេដ្ឋកិច្ចកម្ពុជាបន្តរក្សាកំណើនដ៏រឹងមាំក្នុងអត្រា ៧% ចាប់តាំងពីឆ្នាំ២០១១ រហូតដល់បច្ចុប្បន្ន ដែលកំណើននេះ បានជួយឲ្យកម្ពុជា ក្លាយជាប្រទេសនាំមុខមួយ នៅលើសកលលោក ក្នុងការកាត់បន្ថយភាពក្រីក្រ។ កត្តាសំខាន់ចុងក្រោយគឺកត្តាបុរី ដែលមានការធានាទាំងគុណភាពសំណង់ សោភ័ណភាព និងបរិស្ថានស្រស់បំព្រង ប្រកបដោយផាសុខភាព បែបទំនើប ទាន់សម័យ និងតម្លៃសមរម្យជូនដល់អតិថិជន។
ទីតាំងគម្រោង៖ ផ្លូវជាតិលេខ០១ ពីស្ពានព្រះមុន្នីវង្សចំងាយ ០៥ គីឡូម៉ែត្រ ភូមិមិត្តភាព-ទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ទីតាំងការិយាល័យកណ្តាល៖ អគារលេខ ១៣២ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម៖ 095 333 100/ 095 333 920/ 070 333 920, Facebook: http//www.facebook.com/boreysmh
បុរី សម្បត្តិ មានហេង នាំមកនូវភាពកតញ្ញូ ភាពកតញ្ញូរំលត់នូវនិស្ស័យកម្ម!