(ភ្នំពេញ)៖ តើអ្នកដឹងទេថាម៉ាស៊ីនបោកគក់ AddWash មានប្រភពមកពីណាដែរ?អ្នកប្រាកដជាភ្ញាក់ផ្អើលនៅពេលដែលដឹងថា ផលិតផលនេះត្រូវបានបង្កើតឡើងជាពិសេស សម្រាប់អ្នកប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍។
នៅពេលធ្វើការវិភាគទៅលើតម្រូវការ របស់អតិថិជននៅអាស៊ីអាគ្នេយ៍ទាក់ទង នឹងម៉ាស៊ីនបោកគក់ក្រុមហ៊ុនសាមសុង បានដឹងថាអ្នកប្រើប្រាស់ជាច្រើន តែងតែចង់បានវិធីសាស្រ្តណាមួយ ដើម្បីបន្ថែមសម្លៀកបំពាក់របស់ខ្លួននៅពេលម៉ាស៊ីនបោកគក់ ចាប់ផ្ដើមដំណើរការ។ ដោយឆ្លើយតបទៅនឹងតម្រូវការ របស់អ្នកប្រើប្រាស់ម៉ាស៊ីនបោកគក់ AddWash ត្រូវបានបំពាក់ជាមួយនឹងបង្អួចតូចមួយ ដែលអាចឲ្យអ្នកប្រើប្រាស់ងាយស្រួល ក្នុងការថែមសម្លៀកបំពាក់ដែលពួកគេ បានភ្លេចនៅពេលម៉ាស៊ីនកំពុងដំណើរការ។
ជាលទ្ធផលម៉ាស៊ីនបោកគក់ AddWash បានក្លាយជាផលិតផលដែលមានការពេញនិយមខ្លាំងបំផុត។ លើសពីនេះទៅទៀត AddWash ក៏បានចូលរួមការប្រកួតពានរង្វាន់ ក្នុងការរចនាប្រចាំឆ្នាំនៅប្រទេសសឹង្ហបុរី ហើយក៏បានឈ្នះពានរង្វាន់ «ErgonomicDesign Award» ផងដែរ។ នេះបញ្ជាក់ឲ្យឃើញថាក្រុមហ៊ុនសាមសុង ត្រូវបានអតិថិជននិយមចូលចិត្តជាច្រើន និងជាម៉ាកយីហោដែលពេញនិយមបំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
មុខងារតម្រូវតាមការរស់នៅ របស់អ្នកប្រើប្រាស់ក្នុងតំបន់អាស៊ីអគ្នេយ៍ ក្រុមហ៊ុនសាមសុងអេឡិចត្រូនិចជឿជាក់ថា ការយល់ដឹងពីវប្បធម៌ និងរបៀបរស់នៅពិតជាសំខាន់ សម្រាប់ការបង្កើតផលិតផល និងសេវាកម្មដែលល្អបំផុតឧទាហរណ៍ ដូចជាផលិតផលនិងបច្ចេកវិទ្យាមួយចំនួន របស់ក្រុមហ៊ុនសាមសុង៖
បច្ចេកវិទ្យា Twin Cooling System TM ត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការ របស់អតិថិជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាកន្លែងសម្បូរទៅដោយម្ហូបអាហារ ជាពិសេសបន្លែពណ៌បៃតង។
ប្រព័ន្ធ Twin Cooling SystemTM របស់សាមសុងដែលអាចគ្រប់គ្រង និងបែងចែកភាពត្រជាក់ក៏ដូចជាក្លិនម្ហូបអាហារ ដាច់ដោយឡែកពីគ្នាដែលធានាបានថា ទឹកកកនឹងមិនមានក្លិននោះទេ។ វាក៏ពង្រីកបន្ថែមនូវកន្លែងបង្កកដែលជាតម្រូវការ សម្រាប់អ្នកប្រើប្រាស់ដូច្នេះហើយទើបធ្វើឲអតិថិជន មានការពេញចិត្តនិងបង្កើនការលក់យ៉ាងខ្លាំង។
ចំណែកម៉ាស៊ីនត្រជាក់ Wind-Free TM ជាម៉ាស៊ីនត្រជាក់ដំបូងគេបង្អស់ របស់សាមសុងដែលបំពាក់ដោយបច្ចេកវិទ្យា Wind-Free TM ដែលអាចធ្វើឲ្យបរិយាកាសនៅខាងក្នុងផ្ទះ របស់អ្នកត្រជាក់បានល្អដោយមិនលាយឡំ ជាមួយនឹងខ្យល់អាកាសនៅខាងក្រៅ។ ផលិតផលដ៏ទំនើបនេះត្រូវបានរចនាឡើង ស្របតាមតម្រូវការរបស់អតិថិជន នៅតំបន់អាស៊ីអាគ្នេយ៍។
សិក្សាដឹងមុនពីតម្រូវការរបស់អ្នកប្រើប្រាស់ សម្រាប់ថ្ងៃអនាគត ដើម្បីរក្សាបរិស្ថានវប្បធម៌ និងរបៀបរស់នៅរបស់អ្នកប្រើប្រាស់ ក្នុងតំបន់នីមួយៗក្រុមការងារសាមសុង ក៏បានគិតទុកមុនពីរបៀបនៃការរស់នៅ នាពេលអនាគតនិងបង្កើតឱកាសសម្រាប់ការបង្កើតថ្មីផងដែរ។
ស្របតាមការប្តេជ្ញាចិត្តក្នុងការផ្តល់នូវភាពច្នៃប្រឌិត ប្រកបដោយអត្ថន័យទៅដល់ជីវិតប្រចាំថ្ងៃ របស់អតិថិជនសាមសុងនឹងបន្តស្វែងរកដំណោះស្រាយ ដែលប្រសើរដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួន ស្របតាមតម្រូវការនៃតំបន់នីមួយៗ ជុំវិញពិភពលោក៕