(កំពត)៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តកំពត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៧នេះ មានជនជាតិ ប៊ែលហ្សិកម្នាក់បានស្លាប់ នៅផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
តាមការបញ្ជាក់របស់សមត្ថកិច្ច សពជនរងគ្រោះ ឈ្មោះ DE SAER PATRICK LEONARDUS ភេទប្រុស កើតនៅថ្ងៃទី២៦-០២-១៩៦០ ជនជាតិ ប៊ែលហ្សិក កាន់លិខិតឆ្លងដែនលេខ EK 086386 មានមុខរបរ ធ្វើ និងលក់នំបុ័ង។
សមត្ថកិច្ចនគរបាលបច្ចេកទេសខេត្ត និងគ្រូពេទ្យជំនាញពិនិត្យសពឃើញថា ជនរងគ្រោះស្លាប់ ចន្លោះពីម៉ោង២ទៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៨ ខែវិច្ឆកា ឆ្នាំ២០១៧ ដោយសារខ្យល់គ (ជនរងគ្រោះបានដួល គ្មានអ្នកសង្គ្រោះ ព្រោះជនរងគ្រោះនៅម្នាក់ឯង) ហើយមិនមែនជាករណីឃាតកម្មទេ។ បច្ចុប្បន្នកម្លាំងនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំំពត បានទំនាក់ទំនងទៅស្ថានទូតសាមី ដើម្បីបញ្ជូនសពទៅភ្នំពេញ តម្កល់នៅមន្ទីរពេទ្យរុស្ស៊ី៕