(ភ្នំពេញ)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំមន្ត្រីរដ្ឋបាលខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឧត្តមសេនីយ៍ទោ រៀម សូ នាយករង អភិវឌ្ឍន៍យោធិពិការសម្តេចតេជោ ហ៊ុន សែន គូលែន៣១៧ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
ក្នុងបរិយាកាសដ័សែនក្តុកក្តួលនេះ លោកអភិបាលខេត្ត បានសម្តែងនូវការសោកស្តាយអាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ជាមួយលោកស្រី ជា ពេជ្រ និងក្រុមគ្រួសារ។
មរណភាពរបស់លោកឧត្តមសេនីយ៍ត្រី រៀម សូរ គឺជាការបាត់បង់ដ៏ធំធេង មិនត្រឹមតែចំពោះលោកស្រី ជា ពេជ្រ និងក្រុមគ្រួសារប៉ុណ្ណោះទេ តែក៏ជាការបាត់បង់នូវវីរជនខ្មែរដ៏ឆ្នើមម្នាក់ ដែលតែងតែធ្លាប់បានយកចិត្តទុកដាក់ និងលះបង់នូវកាយពល បញ្ញាស្មារតី ក្នុងបុព្វហេតុសកម្មភាព មនុស្សធម៌ សន្តិភាព និងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ៕