Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

​នាយឧត្តមសេនីយ៍ កង សុខន ប្រាប់ឲ្យថ្នាក់ដឹកនាំនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បន្តពង្រឹងការអនុវត្តការងារឲ្យបានល្អបន្ថែមទៀត សម្រាប់បម្រើប្រជាពលរដ្ឋតាមមូលដ្ឋាន

28-11-2017 11:34

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ ​នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ​ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងប្រាប់ឲ្យថ្នាក់ដឹកនាំនាយកដ្ឋានមួយនេះ បង្កើនការអនុវត្តការងារឲ្យបានល្អបន្ថែមទៀត។

ក្នុងកិច្ចប្រជុំខាងលើនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក សុខ ខេមរិន ប្រធាននាយកដ្ឋាន, លោកអនុប្រធាននាយកដ្ឋាន, នាយ នាយរងការិយាល័យ និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ថ្លែងក្នុងឱកាសនេះ លោកឧត្តសេនីយ៍ឯក សុខ ខេមរិន ក៏បានលើកឡើងពីលទ្ធផល ដែលកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបាន និងបញ្ហាប្រឈមផ្សេងៗ ដែលបានជួបប្រទះ ព្រមទាំងលើកនូវសំណូមពរមួយចំនួនផងដែរ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំនោះ ក៏មានការប្រកាសតួនាទី នាយនគរបាលក្នុងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចំនួន២រូបផងដែរ ដោយទី១៖លោក​វរសេនីយ៍ឯក ហុង ទ្រី ​ជាអនុប្រធាននាយកដ្ឋាន និងទី២៖លោកវរសេនីយ៍ទោ ព្រំ សារឿន ជានាយការិយាល័យ​គ្រប់គ្រងដីកា៕