Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ ថ្កោលទោសដាច់អហង្ការចំពោះក្រុមជនអគតិដែលបាន Hack ចូល Facebook Fresh News បង្ហោះព័ត៌មានប្រមាថជីវិតសម្តេចតេជោ ហ៊ុន សែន

28-11-2017 08:18

(ភ្នំពេញ)៖ ​​លោកឧត្តមនាវីឯក ស្រ៊ុន សារឿន មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ ព្រមទាំងនាយនាវី នាយនាវីរង និងពលនាវី បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមអនាមិកដែលបាន Hack ចូល Facebook Page របស់អង្គភាពព័ត៌មាន Fresh News ហើយផ្សាយព័ត៌មានប្រមាថអាយុជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។

ឧត្តមនាវីឯក ស្រ៊ុន សារឿន បានហៅការផ្សាយព័ត៌មានបំពុលសង្គមរបស់ក្រុម Hacker នៅក្រៅប្រទេសទាំងនេះ គឺជាអំពើមានចរិតវិទ្ធង្សសនា ហើយជាអំពើខ្មៅងងឹតនាំឲ្យប៉ះពាល់ដល់សន្ដិសុខជាតិយ៉ាងធ្ងន់ធ្ងរបំផុត។

ឧត្តមនាវីឯក ស្រ៊ុន សារឿន បានប្រកាសសារជាថ្មីអំពីជំហរឥតងាករេ និងការគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាតជាទីបំផុតដើម្បីការពារសុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារឲ្យបានជាដាច់ខាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។

មេបញ្ជាការរងកងទ័ពជើងទឹក និងមេបញ្ជាការ បញ្ជាការដ្ឋានការពារកោះឆ្នេរ ក៏បានអំពាវនាវដល់មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមានវិធានការស្រាវជ្រាវវែករកមុខ ឧក្រិដ្ឋជនខាងលើនាំយកមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន៕