(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានទូទាំងប្រទេស បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមអនាមិកដែលបាន Hack ចូល Facebook Page របស់អង្គភាពព័ត៌មាន Fresh News ហើយផ្សាយព័ត៌មានប្រមាថអាយុជីវិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
នាយឧត្តមសេនីយ៍ មាស សុភា បានហៅការផ្សាយព័ត៌មានបំពុលសង្គមរបស់ក្រុម Hacker នៅក្រៅប្រទេសទាំងនេះ គឺជាអំពើមានចរិតវិទ្ធង្សសនា ហើយជាអំពើខ្មៅងងឹតនាំឲ្យប៉ះពាល់ដល់សន្ដិសុខជាតិយ៉ាងធ្ងន់ធ្ងរបំផុត។
នាយឧត្តមសេនីយ៍ មាស សុភា បានប្រកាសសារជាថ្មីអំពីជំហរឥតងាករេ និងការគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាតជាទីបំផុតដើម្បីការពារសុវត្ថិភាព ជូនសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត ព្រមទាំងក្រុមគ្រួសារឲ្យបានជាដាច់ខាតទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។
មេបញ្ជាការកងទ័ពជើងគោក ក៏បានអំពាវនាវដល់មន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមានវិធានការស្រាវជ្រាវវែករកមុខ ឧក្រិដ្ឋជនខាងលើនាំយកមកផ្ដន្ទាទោសទៅតាមច្បាប់ជាធរមាន៕