(ភ្នំពេញ)៖ ក្លឹបអ្នកកាសែតកម្ពុជា សហការជាមួយក្រុមហ៊ុន Manulife បានរកឃើញបេក្ខជន បេក្ខនារីចំនួន៥រូប ក្នុងចំណោម២០រូប មាន២០ស្នាដៃ​ទាំងខេរៈភាសា និងបរទេសភាសា ដែលឈ្នះពាន់រង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពីគ្រួសារ សុខភាព និងកីឡា ឆ្នាំ២០១៧។

ពិធីចែករង្វាន់អ្នកសារព័ត៌មានឆ្នើមនេះ មានការចូលរួមពីសំណាក់លោក ផុស សុវណ្ណ អគ្គនាយដ្ឋានសោតទស្សន៍ ក្រសួងព័ត៌មាន តំណាង លោក ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ពុយ គា អគ្គលេខាធិការ ក្លឹបអ្នកកាសែត និងលោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅ​ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Manulife រួមជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករផងដែរ។

អ្នកកាសែតដែលទទួលបានជ័យលាភីទាំង៥រូប រួមមានឈ្មោះ

ទី១​៖ លោក រស់ គង់ ជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ និងពានមួយ
ទី២៖ លោក មិន ម៉ៅសំណាង ជ័យលាភីលេខ២ ទទួលបានថវិកា៧០០រយដុល្លារ និងពានមួយ
ទី៣៖ លោក ម៉ៃ គុណមករា ជ័យលាភីលេខ៣ ទទួលបានថវិកា៥០០រយដុល្លារ និងពានមួយ
ទី៤៖ លោក សឿន វណ្ណឌេត ជ័យលាភីលេខ៤ ទទួលបានថវិកា១០០រយដុល្លារ និងពានមួយ
និងទី៥៖ កញ្ញា ស៊ន សុខឃៀង ជ័យលាភីលេខ៥ ទទួលបានថវិកា១០០រយដុល្លារ និងពានមួយ។

កម្មវិធីប្រកួតប្រជែងពានរង្វាន់អ្នកសារព័ត៌មានឆ្នើមស្តីពីគ្រួសារ សុខភាព និងកីឡា ឆ្នាំ២០១៧នេះ មានគោលបមណងជំរុញ និងលើកទឹកចិត្ត អ្នកសារព័ត៌មានកម្ពុជា ឲ្យចូលរួមសសេរអត្ថបទព័ត៌មាន និងផលិតបទយកការណ៍ជាទម្រង់វីដេអូ ឬសំឡេងដើម្បីជាការរួមចំណែកលើកកម្ពស់ សុខភាព និងសុខមាលភាពគ្រួសារទាំងវិស័យកីឡានៅកម្ពុជា ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត៕