(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានទទួលពានរង្វាន់អន្តរជាតិ International Quality Crown Award របស់ក្រុមហ៊ុន BID ដោយមានវត្តមានលោក ឧកញ៉ា លី ហួរ ជាប្រធាន លោកឧកញ៉ា លី សេងឃាង ជាអនុប្រធាន និងសមាជិកមួយចំនួនទៀត របស់ក្រុមលេខាធិការដ្ឋានសមាគម។

អត្ថន័យរបស់ពានរង្វាន់ខាងលើនេះ គឺឆ្លុះបញ្ចាំងអំពីគុណភាពល្អ នៃការដឹកនាំសមាគម ដោយក្នុងនោះរួមបញ្ចូលទាំងការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រង ចក្ខុវិស័យ យុទ្ធសាស្រ្ត ភាពប៉ិនប្រសព្វក្នុងការសម្រសម្រួលជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ និងការទទួលខុសត្រូវការងារសង្គម។

ក្រោមការដឹកនាំរបស់លោកឧកញ៉ា លី ហួរ ដែលជាប្រធានសមាគម លោកឧកញ៉ាបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឲ្យសមាគមមួយនេះ មានភាពរឹងមាំ និងមាននិរន្តភាព ដោយរកគ្រប់មធ្យោបាយ ក្នុងការជួយគាំទ្រសមាជិក-សមាជិកា និងអ្នកវិនិយោគលើវិស័យសំណងនៅកម្ពុជា ឲ្យមានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ ជាពិសេសការសម្របសម្រួល ឲ្យទទួលបានការសហការ និងគាំទ្រពីរដ្ឋាភិបាល។

ពានរង្វាន់អន្តរជាតិ International Quality Crown Award ដែលទទួលបាននៅចក្រភពអង់គ្លេសនៅពេលនេះមានតំលៃ និងកិត្តិយសយ៉ាងធំធេញ ដែលឆ្លុះបញ្ចាំងការទទួលស្គាល់សមាគមជាលក្ខណៈអន្តរជាតិ ហើយក៏ជាមោទនភាពរបស់សមាគម ជាពិសេសគឺជាមោទនភាពរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។

ជាចុងក្រោយ លោកឧកញ៉ាបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា និងសមាជិកទាំងអស់ ដែលបានគាំទ្រសមាគមតាំងពីដើមរៀងមក និងផ្តេជ្ញាចិត្តនឹងបន្តរដឹកនាំសមាគមអ្នកអភវឌ្ឍន៍លំនៅឋានកម្ពុជា ឲ្យមានភាពរីកចម្រើន និងមាននិរន្តរភាព ជារៀងរហូត៕