(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសហការរៀបចំសិក្ខាសាលា ស្តីពីតួនាទីវិស័យសារពើពន្ធ ធនាគារ និងហិរញ្ញវត្ថុ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រោមអធិបតីលោក ផាន់ ផល្លា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបណ្ឌិត ផាន់ ផល្លា បានមានចំណាប់អារម្មណ៍ ពីការរីកចម្រើនគួរឲ្យកត់សម្គាល់ វិស័យធនាគារ ហិរញ្ញវត្ថុ និងការងារប្រមូលចំណូល ពន្ធដែលជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នជាពិសេសយុទ្ធសាស្រ្ត កៀរគរចំណូលពន្ធដែលជាលទ្ធផលនៃកិច្ចខិតខំ ប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ជាពិសេស យុទ្ធសាស្រ្តកៀរគរចំណូល២០១៤-២០១៨របស់ អគ្គនាយកដ្ឋានពន្ធដារ ក្នុងការសម្រេចបាននូវផែន ការប្រមូលចំណូលដែលបានដាក់ចេញឲ្យអនុវត្ត និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់វត្តមាន និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអង្គការ Jica និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីឆ្នាំ២០០៤ មក លើការងារសំខាន់ៗមួយចំនួនដូចជា៖ ការពង្រឹង សមត្ថម្ភ មន្រ្តីពន្ធដារ ការបណ្តុះបណនតាលនិងផ្សព្វ ផ្សាយអំពីការកាន់បញ្ជីគណនេយ្យសាមញ្ញ និងការ ពង្រឹងសេវាអ្នកជាប់ពន្ធជាដើម។
លោកក៏បាន ធ្វើការរំលឹកឡើងវិញពីវិនាសកម្មយ៉ាងធ្ងន់ធ្ងរបង្ក ឡើងក្នុងរបបប្រល័យពូជសាសន៍ រួមមាន៖ ហេដ្ឋា រចនាសម្ពន្ធ ផ្លូវថ្នល់ មន្ទីរពេទ្យ សាលារៀន ជាពិសេស គឺបានបំផ្លាញភាពរីកចម្រើនគ្រប់វិស័យក្នុងរបប សង្គមរាស្រ្តនិយម ក្នុងនោះមានប្រព័ន្ធ ធនាគារ និងវប្បធម៌បង់ពន្ធរបស់ប្រជាពលរដ្ឋខ្មែរ គ្រប់ៗរូប។ ដោយបានធ្វើគូសបញ្ជាក់ពីតួនាទី និង សារៈសំខាន់របស់វិស័យសារពើពន្ធ និងវិស័យធនាគារ ហិរញ្ញវត្ថុ ក្នុងការប្រមូលកៀរគរចំណូល និងចាក់បញ្ចូលសាច់ប្រាក់ ឲ្យមានដំណើរការឥតឈប់ឈរក្នុងវដ្ត និងចរន្តសេដ្ឋកិច្ច។
លោកអនុរដ្ឋលេខាធិការ បានស្នើឲ្យមានកិច្ចសហការយ៉ាងជិត ស្និទ្ធរវាងវិស័យដែលទើបតែចាប់កំណើតឡើងវិញ ក្រោបរបបប្រល័យពូជសាសន៍ទាំងពីរនេះ ជាពិសេស គឺរវាងភាគី ពាក់ព័ន្ធទាំងអស់ ក្នុងការបន្តរក្សាកំណើនសេដ្ឋកិច្ច ខ្ពស់ក្នុងរង្វង់៧ភាគរយ ស្ថិរភាពសារពើពន្ធ និងស្ថិរ ភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីកម្ពុជាត្រៀមខ្លួនទទួល សមាហរណកម្មសេដ្ឋកិច្ច ក្នុងបរិបទនៃសាកលភាវូប នីយកម្មដែលកាន់តែបន្តដំណើរទៅមុខឥតឈប់។
លោកសាស្រ្តាចារ្យ Kashiwagi Shigeo មកពី សាកលវិទ្យាល័យកៃអុ (Keio) នៃប្រទេសជប៉ុន ដែលបានបម្រើការងារនៅក្រសួងហិរញ្ញវត្ថុ ជប៉ុនជាង៣៤ឆ្នាំ និងមានបទពិសោធន៍ការងារជា មួយបណ្តាអង្គការអន្តរជាតិធំៗជាង១២ឆ្នាំ លើផ្នែក ហិរញ្ញវត្ថុក្នុងស្រុក និងអន្តរជាតិ បានធ្វើការកោត សរសើរដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងបានចែក រំលែកចំណេះដឹងល្អៗ ដល់សិក្ខាកាមបទពិសោធន៍ ជប៉ុនអនុវត្តគោលនយោបាយសារពើពន្ធ និងរូបិយ វត្ថុយ៉ាងក្បោះក្បាយ ព្រមទាំងបានផ្តល់អនុសាសន៍ ល្អៗមួយចំនួនដល់កម្ពុជា ដើម្បីអាចត្រៀមខ្លួនបន្ត ដំណើរឆ្ពោះទៅមុខ ជាពិសេសបានលើកទឹកចិត្តឲ្យ សិក្ខាកាមខិតខំអភិវឌ្ឍន៍ចំណេះដឹង និងសមត្ថភាព ដើម្បីធ្វើការផ្សព្វផ្សាយ និងចូលរួមជំរុញវប្បធម៌បង់ ពន្ធ និងសន្សំ ក៏ដូចជាចូលរួមអភិវឌ្ឍន៍វិស័យសារពើពន្ធធនាគារ និងហិរញ្ញវត្ថុផងដែរ៕