(ភ្នំពេញ)៖ ពិសេសមិនធ្លាប់មាន ជាមួយកម្មវិធី ទិញស្រួល ឈ្នះស្រួល ពីក្រុមហ៊ុនទ្រូម៉ាន់នី និង BOOKMEBUS ដោយកន្លងទៅពេលថ្មីៗនេះ ក្រុមហ៊ុនទាំងពីរបានចាប់ដៃគូរ ជាមួយគ្នា សម្រាប់អតិថិជនទាំងអស់ អាចទិញសំបុត្រឡានក្រុងតាមរយៈភ្នាក់ងារទ្រូម៉ាន់នី ព្រមទាំងអាចឈ្នះរង្វាន់ជាច្រើនដូចជា៖ * iPhone 8 ១រងា្វន់ * iPad mini ១រងា្វន់ * Power Bank ១០រងា្វន់ * កង្ហារ ១០ រងា្វន់

ដើម្បីសែ្វងរកអ្នកឈ្នះរង្វាន់ខាងលើនេះ ក្រុមហ៊ុនទាំងពីរ បានបែងចែកការចាប់ផ្សងសំណាងជាពីរលើក ដោយលើកទីមួយបានប្រព្រឹត្តរួចទៅហើយ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នាពេលនោះដែរ ក្រុមហ៊ុនបានស្វែងរកអ្នកឈ្នះរង្វាន់ធំ iPad air ១រង្វាន់ ដែលបានទៅលើអតិថិជនមានឈ្មោះ អ៊ឹម សារុន និងរង្វាន់ Power Bank ៥រងា្វន់ ដែលបានទៅលើអតិថិជន មានឈ្មោះ រាសី សុវត្តិផានិត, កាន់ ចាន់នឿន, ណេង ចន្ធី, ប៉ៃ សុភាក់ និង សេង សុគន្ធារ៉ា។

រីឯការចាប់ផ្សងសំណាងជាលើកទីពីរ ក្រុមហ៊ុនទាំងពីរ នឹងផ្តល់ជូនរង្វាន់ធំ iPhone 8 ១រង្វាន់ Power Bank ៥រងា្វន់ និងកង្ហារ១០រង្វាន់ ប្រព្រឹត្តការចាប់រង្វាន់ នៅដើមខែមករា ឆ្នាំ២០១៨ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ក្នុងការចាប់រង្វាន់ទាំងពីរលើកនេះ ធ្វើឡើងតាមរយៈការផ្សាយផ្ទាល់ពីគេហទំព័រ Facebook ទ្រូម៉ាន់នី។ ក្រុមហ៊ុនទាំងពីរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនទាំងអស់ ដែលបានទិញសំបុត្រឡានក្រុងតាមភ្នាក់ងារទ្រូម៉ាន់នី។

ក្រុមហ៊ុនជឿជាក់ថា សេវាទិញសំបុត្រឡានតាមរយៈភ្នាក់ងារទ្រូម៉ាន់នី គឺជាមធ្យោបាយដ៏ល្អបំផុត ដែលអាចជួយអតិថិជនចំណេញពេលវេលាងាយស្រួល កាត់បន្ថយក្នុងការធ្វើដំណើរ ច្រើនដង ដើមី្បទិញឬកក់សំបុត្រឡានផ្ទាល់ នៅស្ថានីយ៍រថយន្តឡានក្រុង៕