ក្រសួងទេសចរណ៍ ដាក់ឲ្យអនុវត្តក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍
27-11-2017 12:57
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ឲ្យដំណើរការក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈ ក្នុងគោលបំណងពង្រឹងគុណភាព ក្នុងការផ្ដល់សេវាកម្មទេសចរណ៍ លើកកម្ពស់សីលធម៌សង្គម និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងទេសចរណ៍ ដែល Fresh News ទទួលបាននៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។
សេចក្តីប្រកាសបានបញ្ជាក់ថា ការអនុវត្តក្រមប្រតិបត្តិវិជ្ជាជីវៈ និងក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងនាមជាការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ ប្រកបដោយតម្លាភាព និងភ្នាក់ងារទេសចរណ៍ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ចំពោះភ្ញៀវដែលបានទិញសេវាកម្ម ឬកញ្ចប់ខ្សែទស្សនកិច្ច ទទួលនូវភាពរីករាយ និងកក់ក្ដៅ។
សូមបញ្ជាក់ថា យោងតាមស្ថិតិបច្ចុប្បន្នរបស់ក្រសួងទេសចរណ៍ មានអាជីវកម្មការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ចំនួន ៦៨២ក្រុមហ៊ុន ក្នុងនោះសាខាមានចំនួន៨៨។
ក្រសួងទេសចរណ៍ បានផ្តល់អាជ្ញាប័ណ្ណ ដល់ការីទេសចរណ៍នាំភ្ញៀវចូលក្នុងប្រទេស ចំនួន៤៨៧ ការីទេសចរណ៍នាំភ្ញៀវចេញក្រៅប្រទេស ចំនួន៤៩ ការីទេសចរណ៍នាំភ្ញៀវកម្សាន្តក្នុងស្រុក ចំនួន៤៤ និងភ្នាក់ងារទេសចរណ៍ ចំនួន២៣៨៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍៖