(កំពង់ស្ពឺ)៖ អ្នកអធិប្បាយព័ត៌មានស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ លោក ស ងួន បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយរថយន្ដរបស់លោក បុកជាមួយរថយន្ដកុងទីន័រ ពេលធ្វើដំណើរមកពីខេត្តព្រះសីហនុ នៅចំណុចឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យប្រពន្ធរបស់លោកភ្លាមៗ។
មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថាឲ្យដឹងថា នៅចំណុចកើតហេតុជាផ្លូវកោង ដោយឡានរថយន្ដលើបើកបរក្នុងទិសដៅមកពីខេត្តព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចកើតហេតុបានបុកជាមួយរថយន្ដកុងទីន័រ ដែលធ្វើដំណើរក្នុងទិសច្រាសគ្នាពេញទំហឹងតែម្ដង។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ភរិយារបស់លោក ស ងួន បានស្លាប់ភ្លាមៗនៅក្នុងរថយន្ដ ហើយកូនស្រីរបស់លោករងរបួសធ្ងន់ ដោយឡែកលោក ស ងួន ផ្ទាល់មិនទាន់ដឹងថា ស្ថានភាពរងគ្រោះយ៉ាងណានោះទេ៕