(សៀមរាប)៖ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានបេក្ខជនបម្រុងរបស់ CNRP ដែលទើបរលាយ នៅខេត្តសៀមរាប សរុប៣នាក់ទៀតហើយ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។
បេក្ខជនបម្រុងរបស់ CNRP ទាំងនោះរួមមានឈ្មោះដូចតទៅ៖
១-លោក សំ អាត អតីតបេក្ខជនបម្រុង សង្កាត់ស្លក្រាម ក្រុងសៀមរាប
២-លោក អ៊ាង ឌីណា អតីតបេក្ខជនបម្រុង ឃុំគោកធ្លកក្រោម ស្រុកជីក្រែង
៣-លោក ជួន សឿម អតីតបេក្ខជនបម្រុង ឃុំសំរោងយា ស្រុកពួក
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕