(អង់គ្លេស)៖ ក្រុមហ៊ុន BID ដែលជាក្រុមហ៊ុនលំដាប់ពិភពលោក បានធ្វើកិច្ចសម្ភាសជាមួយសមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងខណៈដែលសមាគមនេះ ទទួលបានពានរង្វាន់អន្តរជាតិ International Quality Crown Award ។
លោកឧកញ៉ា លី ហួរ សមាគមអ្នកអភិវឌ្ឍន៍នៅឋានកម្ពុជា បានលើកឡើងថា វិស័យសំណង់ និងអចលនទ្រព្យនៅប្រទេសកម្ពុជា កំពុងមានភាពរីកចំរើន ហើយវិស័យនេះពិតជាបានដើរតួនាទីសំខាន់ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចជាតិ។ ក្នុងនោះលោកឧកញ៉ាក៏បានបង្ហាញអំពីឱកាស និងលើកទឹកចិត្តដល់វិនិយោគិនបរទេស ដើម្បីទៅវិនិយោនៅប្រទេសកម្ពុជា ជាប្រទេសដែលមានស្ថិរភាពនយោបាយរឹងមាំ និកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអត្រាជាមធ្យម ៧% ក្នុង១ឆ្នាំ ព្រមទាំងមានកម្លាំងពលកម្មទាប។
នៅពេលដែលត្រូវបានចោទសួរថា តើពានរង្វាន់ជាអន្តរជាតិនេះមានតំលៃយ៉ាងណា លោកឧកញ៉ា លី ហួរ បានលើកឡើងថា នេះគឺជាការទទួលស្គាល់នៃគុណភាពរបស់សមាគមជាលក្ខណៈអន្តរជាតិ ជាមោទនភាពរបស់សមាគម ជាពិសេសគឺជាមោទនភាពរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល។
សូមបញ្ជាក់ថា កម្មវិធីទទួលពានរង្វាន់នេះ បាន និងកំពុងប្រព្រឹត្តទៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕