អតីតបេក្ខជនពេញសិទ្ធិរបស់ CNRP ដែលទើបរលាយ នៅខេត្តកំពង់ធំ ១រូបទៀតហើយ បានចុះចូលជាមួយ CPP
26-11-2017 16:08
(កំពង់ធំ)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អតីតបេក្ខជនពេញសិទ្ធិរបស់ CNRP ដែលទើបរលាយ នៅខេត្តកំពង់ធំ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ នៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំម្នាក់ទៀតហើយ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកានេះ។
អតីតបេក្ខជនពេញសិទ្ធិរបស់ CNRP ដែលទើបរលាយ នៅខេត្តកំពង់ធំម្នាក់នេះមានឈ្មោះ មឿន ម៉េត អាយុ៤៨ឆ្នាំ។
ការសម្រេចដើរចេញរបស់ អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានកាត់រំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕