(ភ្នំពេញ)៖ ក្រុមហ៊ុន Modern Kitchen Boutique បានសហការជាមួយក្រុមហ៊ុន BOSCH ដែលមានសម្ភារៈផ្ទះបាយនាំចូលមកពីប្រទេស អាឡឺម៉ង់ ដោយក្រុមហ៊ុន Home Appliances Pte Ltd។ ផលិតផលរបស់ BOSCH មានការទទួលស្គាល់ពីសំណាក់ អតិថិជនទូទាំងពិភពលោក។ BOSCH ក៏បានផ្គត់ផ្គង់សម្ភារៈផ្ទះបាយ ជាច្រើនទៅកាន់គម្រោងធំៗ ដូចជា MGM City Center, USA; HSB Turning Torso, Sweden and Burj Al Arab, UAE, ជាដើម។
ក្រុមហ៊ុន Modern Kitchen Boutique បានចាប់បើកតាំងពីឆ្នាំ២០១២ ដើម្បីបំពេញតម្រូវការ និងផ្គត់ផ្គង់សម្ភារៈផ្ទះបាយល្អប្រណិត ជូនអតិថិជន។ ក្រុមហ៊ុន Modern Kitchen Boutique ក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនហ្គាសទាន់សម័យ (Modern Gas) ដែលមានបទ ពិសោធន៍ជាង២៨ឆ្នាំ ក្នុងការផ្គត់ផ្គង់សម្ភារៈផ្ទះបាយផងដែរ។ ចាប់តាំងពីការរចនាម៉ូដ ការជ្រើសរើសម៉ូដ និងការតម្លើងទូផ្ទះបាយ រហូតដល់ការ តម្លើងសម្ភារៈបរិក្ខាផ្សេងៗ។
កញ្ញា Helen Heng នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Modern Kitchen Boutique បានថ្លែងថា ផ្ទះបាយគឺជាកន្លែងដ៏សំខាន់ និងកក់ក្តៅសម្រាប់ ក្រុមគ្រួសារ និងមិត្តភក្តិ ធ្វើការជួបជុំជជែកគ្នា ស្រុះស្រូបអាហារ ឬកាហ្វេ តាមសកម្មភាពប្រចាំថ្ងៃ ផ្សេងៗជាច្រើនទៀត។ ដោយមើលឃើញពីសារៈ សំខាន់ទាំងនេះ ទើបចាំបាច់ ត្រូវឲ្យតម្លៃយ៉ាងលម្អិត ទៅលើផ្ទះបាយ តាំងពីការរចនា ទូការជ្រើសរើសទីតាំង និងគុណភាពគ្រឿងសម្ភារៈផ្ទះបាយ ដែលជាកត្តាធ្វើ ឲ្យផ្ទះបាយក្នុងក្តីសុបិន្ត របស់លោកអ្នកក្លាយជាការពិត។
កញ្ញា Helen Heng បានបន្តថា ដោយឡែក សម្ភារៈបរិក្ខាល្អ ប្រណិតរបស់អឺរ៉ុប “Premium European Appliances” ដែលនឹងត្រូវបាននាំចូល នឹងចែកចាយ ដោយក្រុមហ៊ុន Modern Kitchen Boutique រួមមានម៉ាស៊ីនដុតម៉ាក BOSCH Winning Series 8 Ovens ដែលមានភ្ជាប់មកជាមួយ (Cook-assisted Program) និងមុខងារចំអិនពិសេសៗដូចជា Perfect Bake និង Perfect Roast។ Series 8 Ovens នេះមានទំហុំអេក្រង់រហូតដល់2.5” TFT Screen ដើម្បីជាជំនួយដល់ការប្រើប្រាស់ ថែមទៀតផង។
សម្រាប់អតិថិជន ដែលកំពុងតែចង់ស្វែងរក ការធ្វើនំ និងកាហ្វេដោយខ្លួនឯង ប្រកបដោយគុណភាព MKB ក៏នឹងមានជា Automatic Espresso Machine ម៉ាក BOSCH មានមុខងារ TFT Display ដែលជាជំនួយដ៏ងាយស្រួល ដល់អ្នកប្រើប្រាស់ ក្នុងការជ្រើសយក កម្រិតខ្លាំងកាហ្វេ និងសីតុណ្ហភាពកាហ្វេ តាមតម្រូវការ។
លើសពីនេះទៀតផលិតផលមួយ ក្នុងចំណោមផលិតផល ដែលក្រុមហ៊ុនពិត ជាមានមោទនភាពខ្លាំងបំផុត ប្រហែលជាម៉ាស៊ីនបោកខោអាវ ដែលភ្ជាប់មកជាមួយ Eco Silence Drive ដែលមានដំណើរការ លប់បំបាត់រំញ័រខាងក្រៅ ដោយស្វ័យប្រវត្តិ (Anti-Vibration Side Panels) ប្រព័ន្ធ (Automatic Loading Sensors) បានធ្វើឲ្យម៉ាស៊ីននេះ មិនត្រឹមតែផ្តល់នូវសំឡេង ដ៏ស្ងប់ស្ងាត់ប៉ុណ្ណោះទេ ថែមទាំងផ្តល់ប្រសិទ្ធភាព ក្នុងការប្រើប្រាស់ និងសន្សំសំចៃ ថាមពលថែមទៀត៕