(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមន្ត្រីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ បានអញ្ជើញចុះសំណេះសំណាល សាកសួរសុខទុក្ខ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ចាស់គ្មានទីពឹង និងបុគ្គលិកនៃអង្គការសង្គ្រោះជនអស់សង្ឃឹម និងសមាគមនឥតទីតាំង ៧៤៧នាក់ នៅសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។
ការចុះសួរសុខទុក្ខនេះ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នេះ បានធ្វើឲ្យលោកតាលោកយាយ ក្មេងចាស់ប្រុសស្រី គ្មានទីពឹង សប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ៕