(ព្រៃវែង)៖ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានអតីតថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិជាតិ ដែលទើបរលាយ នៅខេត្តព្រៃវែង ចំនួន១៣៧នាក់ហើយ បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញនូវអំពើក្បត់ជាតិរបស់ មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំងនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតសមាជិកក្រុមប្រឹក្សាឃុំ និងថ្នាក់ដឹកនាំមូលដ្ឋានរបស់គណបក្សសង្រ្គោះជាតិទាំងនោះរួមមាន៖
១៖ សោ ចក់ ឃុំពោធិ៍រៀង ស្រុកពោធិ៍រើង
២៖ លោក លី បាន អតីតបេក្ខជនពេញសិទ្ធិក្រុមប្រឹក្សាស្រុក
៣៖ ណុំ សុខា ជឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង
៤៖ អ៊ី មឿន ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង
ខាងក្រោមនេះជាលិខិតសុំចុះចូលរបស់អតីតសមាជិក CNRP ទាំងនោះ៖