(ភ្នំពេញ)៖ លោក ហ្សីម បូឃ្យុន អនុរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េខាងត្បូង បានថ្លែងប្រាប់រាជរដ្ឋាភិបាលកម្ពុជាថា សាធារណ រដ្ឋកូរ៉េ នឹងបំពេញកាតព្វកិច្ចដោយជួយពង្រឹងទាំងបទពិសោធន៍ និងបច្ចេកទេសដល់កម្ពុជា លើការគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានកើតឡើងជាយ ថាហេតុណាមួយ។
លោក ហ្សីម បូឃ្យុន បានថ្លែងបែបនេះ ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូកូរ៉េ ជួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការ និងជាប្រធានប្រតិបត្តិនៃគណៈកម្មាការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ជិកា ឆ្នាំ២០១៧នេះ នៅទីស្តីការគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រាជធានីភ្នំពេញ។
លោក ហ្សីម បូឃ្យុន បានលើកឡើងអំពីការដោះដូរនូវបទពិសោធន និងបច្ចេកទេសសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយដែលប្រទេសខ្លួនកំពុងរងគ្រោះរញ្ជួយដីកាលថ្មីៗ នេះដើម្បីផ្តល់ចំណេះដឹងពីគ្រោះធម្មជាតិដែលប្រទេសកូរ៉េ ជួបប្រទះ និងបណ្តាលប្រទេសនានាក្នុងពិភពលោកផងដែរ។
លោក ញឹម វណ្ណដា ក៏បានស្វាគមន៍នូវបំណងយ៉ាងកក់ក្តៅបំផុត បើទោះកម្ពុជាមានទាំងជំនាញ និងបទពិសោធនក៏ពិតមែនប៉ុន្តែកម្ពុជា នៅតែត្រូវការ អ្វីដែលជាបទពិសោធន៍ថ្មីសម្រាប់ការគ្រប់គ្រងគ្រោះធម្មជាតិមួយនេះដោយនរណាម្នាក់មិនដែលដឹងមុន។ កូរ៉េជាប្រទេសមួយដែលបានចំណងការទូត ពេញសមត្ថភាពជាមួយកម្ពុជាអស់រយៈពេល២០ឆ្នាំ ដោយមានការសហការលើគ្រប់វិស័យនេះ ជាចំណងសាមគ្គីភាពនៃប្រទេសទាំង២។
លោក ញឹម វណ្ណដា បានបន្តថា បន្ទាប់មកសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំងពីបានល្អ ហើយពង្រឹងចំណងសាម្គីភាព និងទំនាក់ទំនង លើគ្រប់វិស័យ ទៅមុនរហូតក្នុងរយៈពេល២០ឆ្នាំនេះ ភាគីកូរ៉េ ក៏បានធ្វើវិនិយោគផ្ដល់ជំនួញមនុស្សធម៌ និងការប្រាក់ទាប ឬក៏ជំនួញផ្សេងៗ ដូចជា៖ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣៣ ប្រព័ន្ធធារាសាស្រ្តនៅសៀមរាប បាត់ដំបង កសាងស្ពាន និងវិនិយោគរោចក្រកូរ៉េ ប្រហែលជា៧០កន្លែងនៅកម្ពុជា ហើយប្រជាជនកូរ៉េ ដែលរស់នៅកម្ពុជា ប្រហែលជា១២០០០នាក់ ហើយកម្មករយើងចំណាក់ស្រុកទៅកូរ៉េ៥,០០០,៣០០,០០នាក់ (៥ពាន់៣ម៉ឺននាក់ តួលេខបណ្ដោះអាសន្ន)។
លោក ញឹម វណ្ណដា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ បាននាំឱ្យអ្នកវិនិយោគកូរ៉េ មកកម្ពុជា បង្កើតបានរោងចក្រជិត១០០ រោងចក្រ និងស្នាក់នៅធ្វើការជាង១ម៉ឺននាក់។ យ៉ាងណាមិញក៏នេះបានផ្តល់ឱកាសដល់ពលករកម្ពុជា ជាង៥ម៉ឺននាក់ កំពុងធ្វើការនៅប្រទេសកូរ៉េផងដែរ៕