(ភ្នំពេញ)៖ លោក ថៃ ប៊ុននាង ត្រូវបានគេដឹងថា គឺជាអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿងដ៏ល្បីម្នាក់ ដែលទទួលបានការគាំទ្រ ជាច្រើនពីសំណាក់ទស្សនិកជន។ លោក គឺជាតារាសម្ដែងប្រុស ដ៏ប៉ិនប្រសព្វ មានទេពកោសល្យមួយរូប ដែលមានភាពតស៊ូជាច្រើន ក្នុងជីវិត ដោយក្នុងនោះទំរាំតែបានឈានជើង ចូលពិភពសិល្បៈ និង មានកេរ្តិ៍ឈ្មោះល្បីល្បាញ ដល់សព្វថ្ងៃនេះ លោកត្រូវជំនះការលំបាកជាច្រើន ដែលទស្សនិកជនមិនទាន់បានដឹង។
ទោះបីជាយ៉ាងណាក៏ដោយ មុននឹងឈានជើងចូលវិថីសិល្បៈ និងការប្រឡូកក្នុងវិស័យសិល្បៈ គឺពិតជាមានឧបសគ្គជាច្រើន ដែលលោកត្រូវប្រឈម។ ទាំងនេះ លោកនឹងចូលខ្លួនមកបកស្រាយ ឲ្យទស្សនិកជនជ្រាប ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News TV នៅល្ងាចថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក ថៃ ប៊ុននាង ត្រូវបានទស្សនិកជនស្គាល់ កាន់តែច្បាស់តាមរយៈ សម្ដែងជាតួអង្គក្នុងរឿង «ចាប៉ី នាងនាគត្រាច់ចរ» ដែលរឿងនេះ ធ្វើការចាក់ផ្សាយ តាមស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៥។ លោក ថៃ ប៊ុននាង មុននឹងចូលខ្លួនក្នុងពិភពសិល្បៈ លោកត្រូវបានគេដឹងថា ទើបតែឆ្លងកាត់ជីវិត ពីជនបទ ហើយមករស់នៅទីក្រុងភ្នំពេញ និងបានជួបម្ចាស់ផលិតកម្មមួយរូប ដែលធ្វើជាបងប្អូនធម៌នឹងគ្នា បន្ទាប់មកត្រូវបានយកទៅបណ្ដុះបណ្ដាល ដោយរួមផ្សំទាំងទេពកោសល្យ ពីកំណើតផងនោះ ធ្វើឲ្យលោកក្លាយជាតួឯក ប្រចាំផលិតកម្មជាច្រើនរឿង។
យ៉ាងណាមិញ លោក ថៃ ប៊ុននាង នឹងចូលខ្លួនមកបង្ហាញអាថ៌កំបាំង ជុំវិញរឿងរ៉ាវនេះ និងការតស៊ូជំនះគោលដៅ រហូតទទួលបានជោគជ័យ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» របស់ Fresh News TV និង Fresh news Radio នៅល្ងាចថ្ងៃសៅរ៍នេះ ដោយមានការ Live ផ្ទាល់ចាប់ពីម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ហើយនឹងត្រូវផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ វេលាម៉ោង៧ ដល់ម៉ោង ៨យប់ ដដែល៕