(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានជំរុញឲ្យមន្រ្ដីក្រោមឱវាទទាំងអស់ ពន្លឿនការដំឡើងថ្នាក់ និងឋានន្ដរស័ក្ដិ ជូនដល់មន្រ្ដីស៊ីវិលនៃក្រសួងមហាផ្ទៃ យ៉ាងយូរត្រឹមថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ខាងមុខនេះ។
ការជំរុញឲ្យពន្លឿនការដំឡើងឋានន្ដរស័ក្ដិនេះ ធ្វើឡើងឲ្យស្របតាមការស្នើសុំ របស់ក្រសួងមុខងារសាធារណៈ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃទាំងស្រុង៖