នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាឲ្យកម្លាំងសមត្ថកិច្ចមូលដ្ឋានបន្ដប្រតិបត្តិការបង្ក្រាបទីតាំងបើកហ្គេម និងភ្នាល់បាល់ខុសច្បាប់ ដែលបន្ដលួចលាក់បើក
24-11-2017 15:04
(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ បន្ដប្រតិបត្តិការបង្ក្រាបទីតាំងបើកហ្គេម និងភ្នាល់បាល់ខុសច្បាប់ តាមបណ្ដាខណ្ឌទាំងអស់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដែលនៅតែគឃ្លើនបន្ដបើកដំណើរ ដោយជ្រកក្រោមស្លាក Internet ២៤ម៉ោងលើ២៤ម៉ោង។
មន្ដ្រីនគរបាលខណ្ឌដូនពេញ តាមរយៈអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថាឲ្យដឹងថា នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានដាក់បទបញ្ជាជារឿយៗ ឲ្យកម្លាំងសមត្ថកិច្ចនៅតាមបណ្ដាខណ្ឌទាំងអស់ បង្ក្រាបទីតាំងបើកល្បែងស៊ីសង់ និងភ្នាល់បាល់ ដែលច្រកក្រោមស្លាក Internet។
ពាក់ព័ន្ធបញ្ហានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏តែងតែបញ្ជាជារឿយៗ ឲ្យបង្ក្រាបករណីនេះឲ្យខាងតែបាន ព្រោះទីតាំងទាំងអស់នេះហើយ ដែលបង្កឲ្យមានរឿងអសន្ដិសុខ ដូចជាលួច ឆក់ ប្លន់ កើតឡើង៕