(កណ្តាល)៖ ដោយវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរីកចំរើនឥតឈប់ពី១ឆ្នាំទៅ១ឆ្នាំ និងដើម្បីងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ប្រកបរបរដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងប្រជាពលរដ្ឋរស់នៅ តំបន់ព្រំដែនឲ្យកាន់តែងាយស្រួលបន្ថែមទៀតនោះ ទើបក្រសួងមហាផ្ទៃ បានសម្រេចដំឡើងច្រកទ្វេរភាគីជ្រៃធំ ឲ្យទៅជាច្រកទ្វារអន្តរជាតិជ្រៃធំ និងបានបង្កើតច្រកទ្វារចំនួន២បន្ថែមទៀត គឺច្រកទ្វារព្រែកស្បូវ និងច្រកទ្វារព្រែកជ្រៃ ព្រមទាំងបានរៀបចំប្រកាសប្រធានច្រកទ្វារទាំង៣នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅស្នាក់ការច្រកទ្វារជ្រៃធំ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត រួមនិងមន្ត្រីច្រកទ្វារ និងកងកម្លាំងប្រដាប់អាវុធជាច្រើនផងដែរ។
លោក សែ ជុនទ្រី ត្រូវបានតែងតាំងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកព្រំដែនជ្រៃធំ ជំនួសលោក ថន សុវណ្ណា ដែលត្រូវទៅបម្រើការងារនៅសាលាខេត្តកណ្តាលវិញ ហើយលោក សំ វ៉ាន់ដា ត្រូវតែងតាំងជាប្រធានទីស្នាក់ការច្រកតំបន់ព្រែកស្បូវ ខណៈដែលលោក សោម ជីវ័ន្ត ត្រូវបានតែងតាំងជាប្រធានច្រកតំបន់ព្រែកជ្រៃ ព្រែកទន្លា៕
លោកបណ្ឌិតបានថ្លែងថា ការតែងតាំងផ្លាស់ប្តូរមុខតំណែង វាជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្តូរ បទពិសោធន៍នៃមុខតំណែងផ្សេងទៀត របស់ស្ថាប័នរដ្ឋតាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ថ្នាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឱ្យមានកំណែក្នុងប្រព័ន្ធការងារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកអភិបាលខេត្តបានបន្តទៀតថា ដោយផ្អែកទៅលើកការរីចម្រើនទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងទីតាំងភូមិសាស្ត្រផងនោះ ក្រសួងមហាផ្ទៃ បានសម្រេចតម្លើងច្រកទ្វារទ្វេរភាគីជ្រៃធំ ទៅជាច្រកព្រំដែនអន្តរជាតិជ្រៃធំ និងបង្កើតបន្ថែមនូវច្រកតំបន់២ទៀត គឺច្រកតំបន់ព្រែកស្បូវ និងច្រកតំបន់ព្រែកជ្រៃ ព្រែកទន្លា បន្ថែមដើម្បីសម្រួលដល់ការចេញចូល និងរបរជំនួញ របស់ប្រជាពលរដ្ឋប្រទេសទាំង២ និងក៏ដើម្បីបង្កើននូវកាអនុវត្ថច្បាប់ ការពង្រឹងនូវសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមបណ្តោយព្រំដែនផងដែរ។
ទន្ទឹមហ្នឹងនោះលោក ម៉ៅ ភិរុណ ក៏បានធ្វើការផ្តាំផ្ញើដែរថា មន្ត្រីដែលទទួលបានការតែងតាំង និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវតែមានសាគ្គីភាពគ្នាល្អ និ យកចិត្តទុកដាក់បំពេញការងារតាមតួនាទីឱ្យបានល្អប្រសើរ គោរពច្បាប់ និងពង្រឹងនូវសមត្ថភាព ហើយនៅឱ្យឆ្ងាយពីអំពើពុករលួយ ត្រូវចេះសម្រមសម្រួលក្នុងការផ្តល់នូវសេវាសាធា រណៈប្រកបដោយភាពជឿជាក់ និងទុកចិត្តពីសំណាក់ប្រជាពលរដ្ឋដែលរស់នៅ ជាប់ព្រំដែនប្រកបរបរអាជីវកម្ម និងភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ ត្រូវមានកិច្ចសហប្រ តិបត្តិការស្មើភាពជាមួយអាជ្ញាធរ នៃប្រទេសជិតខាង ពិសេសត្រូវបន្តកិច្ចការពារសន្តិសុខស ណ្តាប់ធ្នាប់រក្សានៅស្ថានភាពដដែល នៅបន្ទាត់ព្រំដែនដែលពុំទាន់បានបោះបង្គោលព្រំដែន ជាផ្លូវការ ត្រូវលុបបំបាត់ឱ្យបាននូវប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យឱ្យបាន ដែលអាចនាំឱ្យមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋនិងបងប្អូនអាជីវករ។