(កណ្តាល)៖ អតីតបេក្ខជនក្រុមប្រឹក្សាឃុំព្រែកតាទែន, ឃុំឈ្វាំង, ឃុំទំនប់ធំ, ឃុំជ្រៃលាស់, ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល សរុប៩នាក់ទៀតរបស់ គណបក្សសង្គ្រោះជាតិ ដែលទើបរលាយបានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត បានឃើញនូវអំពើក្បត់ជាតិ របស់មេគណបក្ស សង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង៩រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូលបានកាត់រំលាយ គណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង៩រូបនេះ រួមមាន៖
ទី១៖ លោក ប៉ាល់ ថុល លំដាប់លេខរៀងទី១២ នៅឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល
ទី២៖ លោក ប៉ាល់ យ៉ាន លំដាប់លេខរៀងទី១៣ នៅឃុំវិហារលួង ស្រុកពញាឭ ខេត្តកណ្តាល
ទី៣៖ លោក ផន សុភាព លំដាប់លេខរៀងទី១០ ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល
ទី៤៖ លោក អ៊ុន សុផុន លំដាប់លេខរៀងទី១១ ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល
ទី៥៖ លោក ជឹម ជឺន ដាប់លេខរៀងទី១៣ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល
ទី៦៖ លោក ចាយ ជួន លំដាប់លេខរៀងទី១៤ ឃុំឈ្វាំង ស្រុកពញាឭ ខេត្តកណ្តាល
ទី៧៖ លោក ឈិត ម៉េត លំដាប់លេខរៀងទី៤ ឃុំទំនប់ធំ ស្រុកពញាឭ ខេត្តកណ្តាល
ទី៨៖ លោក នៅ ចាន់អូន លំដាប់លេខរៀងទី៥ ឃុំជ្រៃលាស់ ស្រុកពញាឭ ខេត្តកណ្តាល
ទី៩៖ លោក ចំរើន វី លំដាប់លេខរៀងទី១៧ ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល
គណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ខេត្តកណ្តាល បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង៩រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាន និងកំពុងកើនឡើងយ៉ាងខ្លាំងហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះ ចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះ ធ្វើឡើងតាមលក្ខខ័ណ្ឌរបស់គ.ជ.ប៕