(ភ្នំពេញ)៖ ក្រុមហ៊ុនអុបតូម៉ា OPTOMA គឺជាក្រុមហ៊ុល្បីល្បាញដ៏ធំមួយ ដែលមានជំនាញក្នុងការផលិតប្រូចិកទ័រ Projector មកពីប្រទេសតៃវ៉ាន់ បានរួមគ្នាជាមួយក្រុមហ៊ុន ធី.អូគ្រុប ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិច (Electronic) និងជាអ្នកផ្តល់ដំណោះស្រាយ ព្រមទាំងចែកចាយផ្តាច់មុខនូវផលិតផល ប្រូចិកទ័រ អុបតូម៉ា Projector Optoma សហការជាមួយក្រុមហ៊ុន តិចសាស អ៊ីនស្ត្រូមេន Texas Instrument ដែលជាក្រុមហ៊ុនដ៏ធំមួយមកពីសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា DLP នេះឲ្យកាន់តែជឿនលឿន និងទំនើបទាន់សម័យដើម្បី បំពេញតាមតម្រូវការអ្នកប្រើប្រាស់ ឲ្យកាន់តែមានភាពងាយស្រួលស្របតាមយុគសម័យបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។
ផលិតផលចម្បងដែលត្រូវលើកយកមកបង្ហាញនៅពេលនេះ គឺផលិតផលប្រូចិកទ័រអុបតូម៉ា (Projector Optoma) ម៉ូដែល UHD60 គឺជាម៉ាស៊ីនបញ្ជាំងរូបភាពស៊េរីថ្មីបង្កើតឡើងយ៉ាងល្អឥតខ្ចោះ ដើម្បីបំពេញរាល់តម្រូវការប្រើប្រាស់បានច្រើនយ៉ាងដូចជា៖ ប្រើក្នុងការសិក្សាជំនួញកិច្ចប្រជុំនានា និងមើលភាពយន្ត ឬក៏លេង Game វាអាចផ្តល់កម្រិតពន្លឺ resolution 4K 3840x2160, 3000 lumen, និងភាពធន់នៃពន្លឺដល់ទៅ 1,000,000:1 ដែលអាចផលិតពណ៌ដ៏ស្រស់ស្អាតបានយ៉ាងល្អបំផុតហើយរូបភាពគឺឥតខ្ចោះ ច្បាស់ត្រជាក់ភ្នែកនិយាយរួមវាមានលក្ខណៈរូបភាពដូចធម្មជាតិពិតៗ តែម្តង។ ហើយរូបរាងរបស់ UHD60 គឺស្រស់ស្អាតនឹងទាន់សម័យ ជាពិសេសគឺមានភាពងាយស្រួលក្នុងកាដំឡើង និងប្រើប្រាស់ទៀតផង។
សូមគូសបញ្ជាក់ថា ក្រុមហ៊ុនអុបតូម៉ា បានបង្កើតឡើងតាំង ពីឆ្នាំ២០០២ មកម៉្លេះ ហើយមានប្រភពមកពីប្រទេសតៃវ៉ាន់។ សព្វថ្ងៃនេះ អុបតូម៉ា (OPTOMA) មាន ការិយាល័យជាច្រើននៅក្នុងទ្វីបអឺរ៉ុប អាមេរិក និង ប៉ាស៊ីភិច ហើយក្នុងនោះផងដែរ។ ការិយាល័យសំខាន់ៗ របស់ក្រុមហ៊ុន អុបតូម៉ា គឺមាននៅសហរដ្ឋអាមេរិក ប្រទេសបារាំង អង់គ្លេស ចិន និងប្រទេសប្រេស៊ីល ជាដើមជាពិសេសក្រុមហ៊ុនអុបតូម៉ា មានការគាំទ្រពីសំណាក់ អ្នកប្រើប្រាស់យ៉ាងច្រើននៅជុំវិញពិភពលោក។
ក្រុមហ៊ុន ធី.អូ គ្រុប បានបង្កើតឡើងចាប់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ គឺជាក្រុមហ៊ុនដ៏ធំមួយជាក្រុមហ៊ុនលំដាប់ឈានមុខគេនៅកម្ពុជា ផ្នែកផ្គត់ផ្គង់ព្រមទាំងចែកចាយបច្ចេកវិទ្យា នៃពត៌មានវិទ្យាជាច្រើនប្រភេទដែលអាចជួយអតិថិជន និងអ្នកប្រើប្រាស់ទាំងអស់បានគ្រប់គ្រងអាជីវកម្ម ឬជំនួញផ្សេងៗ មានដូចជា៖ Data Center Solution: ដែលអាចយកទៅផ្គតផ្គង់នូវឧបករណ៍ក៏ដូចជាគ្រប់គ្រងទៅលើផ្នែកដំណោះស្រាយ ពត៌មានវិទ្យា Auto ID Solution: យើងអាចប្រើសម្រាប់កំណត់អត្តសញ្ញាណនៃផលិតផលនីមួយៗ ដើម្បីគ្រប់គ្រងទិន្ន័យដែលប្រើប្រាស់ ដោយបាកូដ។ UPS Solution: ប្រើសម្រាប់គ្រប់គ្រង ផ្គត់ផ្គង់ថាមពលដើម្បីឲ្យឧបកណ៍ និងបច្ចេកវិទ្យាអាចដំណើរការបានយ៉ាងប្រក្រតី។
Software Solution: អតិថិជនអាចយកទៅប្រើប្រាស់សម្រាប់ជាប្រព័ន្ធគ្រប់គ្រងការលក់ ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ (ស្តុក) ប្រព័ន្ធគ្រប់គ្រង ភោជនីយដ្ឋាន\ខារ៉ាអូខេ ប្រព័ន្ធគ្រប់គ្រងគណនេយ្យ ប្រព័ន្ធគ្រប់គ្រង ធនធានមនុស្ស និងប្រព័ន្ធគ្រប់គ្រងវត្តមាន\ប្រាក់ខែបុគ្គលិកជាដើម ដែលក្រុមហ៊ុន ធី.អូ គ្រុប តែងតែបំពេញតាមតម្រូវការរាល់អតិថិជន គ្រប់រូបដោយមិនអោយទាស់ចិត្តមិនថាតម្រូវការតូច ឬធំ តិចឬ ក៏ច្រើនឡើយ៕