(ភ្នំពេញ)៖ សិល្ប: និងសិប្បកម្មដោយដៃអាចធ្វើឲ្យកុមារធំធាត់ និងលូតលាស់បានល្អប្រកបដោយគំនិតផ្តួចផ្តើមព្រមទាំងការច្នៃប្រឌិតនៅសាលាអន្តរជាតិហ្រ្គីនអេបផល។
ផលប្រយោជន៍សិល្ប: និងសិប្បកម្មមានដូចខាងក្រោម៖
*ការលូតលាស់នៃភាពច្នៃប្រឌិត: ដូចជាការផាត់ពណ៌ ការគូគំនូរ ការកាត់ ទាំងអស់នេះតម្រូវបុត្រាបុត្រីរបស់លោកអ្នកប្រើប្រាស់ដៃទាំងពីរក្នុងពេលតែមួយ។ ជំនាញនេះវាមានសារ:សំខាន់ទៅលើច្រើនផ្នែកនៃជីវិតរបស់កុមារឧទាហរណ៍ដូចជា ពួកគេបន្តធំធាត់ហើយហាត់រៀនសរសេរ ការចងខ្សែរស្បែកជើង ការវាយកុំព្យូទ័រ និងរឿងរ៉ាវជាច្រើនទៀតដែលពួកគេត្រូវប្រើដៃទាំងគូររបស់ពួកគេ។
*ការលូតលាស់ខាងជំនាញក្នុងការបត់បែនដោយស័យប្រវត្តិ: ដើម្បីគូរឲ្យចេញជារូបរាងអ្វីមួយ កាត់អ្វីមួយតាមទ្រង់ទ្រាយផ្សេងៗ បុត្រាបុត្រីរបស់លោកអ្នកសុទ្ធតែត្រូវការសិល្ប:ក្នុងការច្នៃ ប្រឌិតដើម្បីជួយសម្របសម្រួលឲ្យការនេះកើតឡើងបាន។ ជំនាញទាំងនេះនឹងជួយឲ្យសម្រេចបាននូវកិច្ចការស្រដៀងគ្នា នៅក្នុងការរស់នៅរបស់ពួកគេដូចជា ការស្លៀកពាក់ ការញាំអាហារ និងរៀបចំក្នុងកិច្ចការរៀនសូត្រ ។
*ការលូតលាស់ផ្អែកវិន័យភាពក្នុងខ្លួន: សិប្បកម្មខ្លះតម្រូវឲ្យមានការហាលថ្ងៃដើម្បីឲ្យស្ងួត ហើយតម្រូវឲ្យមានការរង់ចាំ ការរង់ចាំ នេះជាមេរៀនដ៏ល្អអស្ចារ្យសម្រាប់បុត្រាបុត្រីរបស់លោកអ្នក បង្ហាញអំពីការចេះគ្រប់គ្រងខ្លួនឯងនិងភាពអត់ធ្មតនៅពេលកំពុងរង់ចាំនោះ ហើយជួនកាលអ្វីៗវាដំណើរការទៅមិនដូចជាអ្វីដែលពួកគេរំពឹងទុក ហ្នឹងហើយជារបៀបមួយជំរុញឲ្យកុមារចេះបត់បែន ក្នុងការច្នៃប្រឌិត។ យើងមិនកំណត់ថាធ្វើរបៀបណា ខុសឬរបៀបណាត្រូវនោះទេ ដើម្បីឲ្យកុមារបានស្រាវជ្រាវរុករកនូវភាពច្នៃប្រឌិតរបស់ពួកគេម្នាក់ៗ។
*ការផ្ចិតផ្ចង់ចំពោះស្នារដៃផលិតផលសម្រេច: ទោះបីជាយ៉ាងណាយើងត្រូវតែពង្រឹងសមត្ថភាពក្នុងការច្នៃប្រឌិតរបស់បុត្រាបុត្រីលោកអ្នក យើងនឹងធ្វើការជ្រើសរើសដោយសម្រឹតសម្រាំងនូវគំនូរឬផលិតផលសិប្បកម្មតាមកម្រិតជំនាញរបស់កុមារ ដើម្បីធ្វើការប្រកួតប្រជែងគ្នា។ ការប្រកួតគំនូរឬផលិតផលសិប្បកម្មដើម្បីឈានទៅរកជោគជ័យនេះ ជួយឲ្យបុត្រធីតារបស់លោកអ្នក មានមោទនភាពចំពោះស្នាដៃដ៏ត្រចះត្រចង់របស់ខ្លួនក្រៃលែង។ នៅពេលដែលបុត្រធីតារបស់លោកអ្នកចាប់ផ្តើមជក់ចិត្តចាប់អារម្មណ៍ក្នុងការស្រាវជ្រាវរុករករបកគំហើញថ្មីទៀតចេញពីសិប្បកម្មនិងគំនូរនោះ យើងខ្ញុំនឹងបន្ថែមនូវបញ្ហាគន្លឹះថ្មីៗទៀតដើម្បីឲ្យសមស្របតាមសមត្ថភាពរបស់ពួកគេ។
*ការរីកដុះដាលភាពស្និតស្នាល និងភាពសប្បាយរីករាយ: ទំនាក់ទំនងបុត្រធីតារបស់លោកអ្នកកាន់តែជិតស្និតជាមួយក្រុមការងារ ជំនួយការគ្រូបង្រៀន លោកគ្រូអ្នកគ្រូ បុគ្គលិកសិក្សាធិការជាតិនិងអន្តរជាតិ ពិសេសមិត្តរួមថ្នាក់របស់ពួកគេ កាន់តែជិតស្និត ហើយបុត្រធីតារបស់លោកអ្នកនឹងបន្តរស្រលាញ់ពេញចិត្តក្នុងការចំណាយពេលបង្កើតនិងច្នៃប្រឌិតរបស់របរ និង ស្នាដៃសិប្បកម្មនិងផលិតកម្ម ផ្សេងៗទៀតក្រោមបរិយាកាសស្និតស្នាលប្រកបដោយភាតរភាព៕