(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែវិចិ្ឆកា គ.ស. ២០១៧ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីអំពី «ឥទ្ធិពលរបស់កម្ពុជា-ថៃ៖ កាលានុវត្តភាពពាណិជ្ជកម្ម ដែលអាចឈោងចាប់បាន» ដែលបានសហការរៀបចំឡើងដោយក្រុមហ៊ុនបាងកកផុស ចំកាត់ និងសមាគមមិត្តភាពកម្ពុជា-ថៃ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។

សិក្ខាសាលានេះ រៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក៏មានវត្តមានចូលរួមពីតំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជន នៃប្រទេសកម្ពុជា និងថៃ សរុបប្រមាណ២០០នាក់៕