(កំពង់ស្ពឺ)​៖ ​​​​​​​​​​​​​​​​​​​​​​​​អតីត​បេក្ខជនបម្រុង​ក្រុមប្រឹក្សាឃុំក្នុងស្រុកគងពិសី និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ​សរុប១៩នាក់ទៀត ដែលទើបរលាយ​បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១៩​​​រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង១៩រូបនេះ រួមមាន៖​
ទី១៖លោក ភូង សំនៀង អាយុ៤៥ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ទី២៖លោក ម៉ូវ គៀន អាយុ៤៩ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
ទី៣៖លោក ហ៊ុន ឆឺយ អាយុ៦៤ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំព្រៃក្រសាំង ស្រុកឧដុង្គ
ទី៤៖លោក សួស ង៉ូវ អាយុ៦២ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំមហាឬស្សី ស្រុកគងពិសី
ទី៥៖លោក ឃឹម នី បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំព្រៃវិហារ ស្រុកគងពិសី
ទី៦៖លោក ទិត វុទ្ធី អាយុ៣៥ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំព្រៃវិហារ ស្រុកគងពិសី
ទី៧៖លោក មោង ង៉ែត អាយុ២៧ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំព្រៃវិហារ ស្រុកគងពិសី
ទី៨៖លោក រស់ សុខុម អាយុ៥៥ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំព្រៃញាតិ ស្រុកគងពិសី
ទី៩៖លោក ឃោគ តល់ អាយុ២៨ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំព្រៃញាតិ ស្រុកគងពិសី
ទី១០៖លោក មិន វណ្ណៈ អាយុ៣៨ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំទឹកល្អក់ ស្រុកគងពិសី
ទី១១៖លោកស្រី ម៉ៅ ថូ អាយុ៤៨ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំព្រៃញាតិ ស្រុកគងពិសី
ទី១២៖លោក នុប វណ្ណា អាយុ៣១ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំទឹកល្អក់ ស្រុកគងពិសី
ទី១៣៖លោក គឹម ជ័រ អាយុ៤៨ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំរកាកោះ ស្រុកគងពិសី
ទី១៤៖លោក ជេត ឈីម អាយុ៦២ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំរកាកោះ ស្រុកគងពិសី
ទី១៥៖លោក សួន នាង អាយុ៥៥ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំស្នំក្រពើ ស្រុកគងពិសី
ទី១៦៖លោក សឿ ប៉ិញ អាយុ៦៧ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំស្រង់ ស្រុកគងពិសី
ទី១៧៖លោក ជា សាលន អាយុ៤៩ឆ្នាំ អតីតសមាជិកគណកម្មាធិការប្រតិបត្តិខេត្តកំពង់ស្ពឺ
ទី១៨៖លោក អ៊ូ មាន អាយុ៤៨ឆ្នាំ បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំជង្រុក ស្រុកគងពិសី
ទី១៩៖លោក សេង ឈឿន បេក្ខជនបម្រុងក្រុមប្រឹក្សាឃុំជង្រុក ស្រុកគងពិសី។

​​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ​បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​​​​ទាំង១៩រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

​សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

សម្តេចតេជោ ហ៊ុន សែន បាន​អំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕