(កំពង់ធំ)៖ អតីតបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុងឃុំ នៅស្រុកសណ្តាន់ ស្រុកប្រាសាទបល្ល័ង្គ និងស្រុកស្ទោង ខេត្តកំពង់ធំ សរុប១៣នាក់ទៀតហើយ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិទាំង១៣រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
អតីតមន្ដ្រីគណបក្សសង្គ្រោះជាតិទាំង១៣រូបនោះ រួមមាន៖
ទី១៖ លោក ថុក សុង អតីតបេក្ខជនបម្រុង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ
ទី២៖ លោក សេង សុធារ័ត្ន អតីតបេក្ខជនបម្រុង ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ទី៣៖ លោកស្រី ឈីវ វ៉ារី អតីតបេក្ខជនពេញសិទ្ធក្រុមប្រឹក្សា ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ទី៤៖ លោក សាយ ហ៊ី អតីតបេក្ខជនបម្រុង នៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
ទី៥៖ លោក ផន ណាវ អតីតបេក្ខជនបម្រុង ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
ទី៦៖ លោក ម៉ិល ចាន់ អតីតបេក្ខជនបម្រុង ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ
ទី៧៖ លោកស្រី ឆុង ឌីយីម អតីតបេក្ខជនបម្រុង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ
ទី៨៖ លោក រិត ចាន់ អតីតបេក្ខជនបម្រុង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ
ទី៩៖ លោក ឌឿន ជ្រិ អតីតបេក្ខនពេញសិទ្ធិ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ
ទី១០៖ លោក ឈិន កៅ អតីតបេក្ខជនបម្រុង សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
ទី១១៖ លោកស្រី ឃួន យ៉ម អាយុ៤៨ឆ្នាំ អតីតបេក្ខជនបម្រុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី១២៖ លោកស្រី វី ផល្លី អាយុ៣៤ឆ្នាំ អតីតបេក្ខជនបម្រុងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ
ទី១៣៖ លោក កែវ អ៊ី អាយុ៥១ឆ្នាំ អតីតបេក្ខជនបម្រុងសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិទាំង១៣រូបនេះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។
សូមជម្រាបថា ដោយសារតែសន្ទុះនៃការសម្រុកចុះចូលបាននិងកំពុងកើនឡើងយ៉ាងខ្លាំង ហើយម្យ៉ាងទៀតថ្ងៃកំណត់ទី២៤ ខែវិច្ឆិកា អាចមានការរៀបចំមិនទាន់ ដូច្នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសផ្តល់ឱកាសបន្តជូនមន្រ្តីគណបក្សសង្គ្រោះជាតិ នៅថ្នាក់មូលដ្ឋានទាំងអស់ មកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន រហូតដល់ម៉ោង៩យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមយប់ថ្ងៃទី២៦នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់គ.ជ.ប៕