(សៀមរាប)​៖ ​​​​​​​​​​​​​​​​​​​​​អតីតបេក្ខជនបម្រុងក្រុមប្រឹក្សាឃុំ ក្នុងមូលដ្ឋានខេត្តសៀមរាប សរុប១៣នាក់ទៀតហើយ ដែលទើបរលាយ​បានប្រកាសចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញ នូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស​។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​ទាំង១៣រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីត​មន្ដ្រីគណបក្សសង្គ្រោះជាតិ​ទាំង៣រូបនោះ រួមមាន៖​
ទី១៖លោក អោម ប៊ុនឆឹង អតីតបេក្ខជនបម្រុងឃុំល្វែងឫស្សី ស្រុកជីក្រែង
ទី២៖លោក ឡា សុណាន អតីតបេក្ខជនបម្រុងឃុំស្ពាតត្នោត ស្រុកជីក្រែង
ទី៣៖លោក ហ៊ុ សុខា អតីតបេក្ខជនបម្រុងឃុំសង្វើយ ស្រុកជីក្រែង
ទី៤៖លោក សោម ភួន អតីតបេក្ខជនបម្រុងឃុំកំពង់ក្តី ស្រុកជីក្រែង
ទី៥៖លោក ស៊ិន ឈុត អតីតបេក្ខជនបម្រុងឃុំខ្វាវ ស្រុកជីក្រែង
ទី៦៖លោក សយ គង់ អតីតបេក្ខជនបម្រុងឃុំត្រពាំងធំ ស្រុកប្រាសាទបាគង
ទី៧៖លោក ឡិច ណាង អតីតបេក្ខជនបម្រុងឃុំអំពិល ស្រុកប្រាសាទបាគង
ទី៨៖លោក ឃុំ ប៊ុនសុង អតីតបេក្ខជនបម្រុងឃុំរលួស ស្រុកប្រាសាទបាគង
ទី៩៖លោក ចិន ភីរុន អតីតបេក្ខជនបម្រុងឃុំមោង ស្រុកស្រីស្នំ
ទី១០៖លោក រុន សុគុន អតីតបេក្ខជនបម្រុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម
ទី១១៖លោក សាយ សម្បត្តិ អតីតបេក្ខជនបម្រុងឃុំសំបួរ ស្រុកក្រឡាញ់
ទី១២៖លោក ហាយ ហឿត អតីតបេក្ខជនបម្រុងឃុំជប់តាត្រាវ ស្រុកអង្គរធំ
ទី១៣៖លោក នង ហម អតីតបេក្ខជនបម្រុងឃុំឃុនរាម ស្រុកបន្ទាយស្រី។

​គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានប្រកាសស្វាគមន៍ និងទទួលសមាជិកសមាជិកាថ្មី មកពីអតីតគណបក្សសង្គ្រោះជាតិ​​​​​​ទាំង១៣រូបនោះ ដែលសុំចូលរួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា បន្ទាប់ពីបានជ្រួតជ្រាបនូវអំពើក្បត់ជាតិរបស់មេបក្សខ្លួន។

សម្រាប់ការចុះចូលពីសំណាក់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិខាងលើនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានប្រកាសតាមបណ្តាញសារព័ត៌មាន Fresh News ថា «ការស្ម័គ្រចិត្តចុះចូលមកគណបក្សប្រជាជនកម្ពុជា មានឱសានវាទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកាប៉ុណ្ណោះ ព្រោះការរៀបចំបញ្ជីក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដើម្បីបញ្ជូនទៅកាន់ គជប នឹងត្រូវបិទត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា, ប្រសិនបើចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកាទៅ ការចុះចូលនៅតែបន្តដដែល ប៉ុន្តែមិនផ្តល់តួនាទីអ្វីនោះទេ»។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកាត់រំលាយ សូមប្រញាប់ប្រញាល់ចុះចូលជាមួយ គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាននូវតួនាទីឋានៈអ្វីៗដដែល ព្រោះការកំណត់ពេលវេលាត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា នេះ ធ្វើឡើងតាមលក្ខខណ្ឌរបស់ គ.ជ.​ប៕