(ព្រះសីហនុ)៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានអតីតបេក្ខជនបម្រុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចំនួន៧រូបទៀតហើយ របស់គណបក្សសង្គ្រោះជាតិ ដែលទើបរលាយ បានប្រកាសចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែពួកគាត់​បានឃើញនូវអំពើក្បត់ជាតិរបស់មេគណបក្សសង្គ្រោះជាតិ ដែលបម្រើបរទេស។ នេះបើតាមលិខិតដែល​អង្គភាព Fresh News ទទួលបាន​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកានេះ។

ការសម្រេចដើរចេញរបស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ​​ទាំង៧រូបនេះ បានធ្វើឡើងបន្ទាប់ពីតុលាការកំពូល បានកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលពាក់ព័ន្ធនឹង ការប្រព្រឹត្តអំពើក្បត់ជាតិ ព្រមទាំងបានហាមឃាត់សមាជិកជាន់ខ្ពស់របស់គណបក្សនេះ ចំនួន១១៨រូប មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

អតីត​មន្ដ្រីគណបក្សសង្គ្រោះជាតិ​​ទាំង៧រូប ដែលបានសុំចុះចូលទៀតនេះរួមមាន៖
ទី១ ឈ្មោះ អាំង ផល្លា
ទី២ ឈ្មោះ រាំង រ័ត្នធានី
ទី៣ ឈ្មោះ អាំង សុគន្ធា
ទី៤ ឈ្មោះ ហាន សុខហេង
ទី៥ ឈ្មោះ ឯក វិជ្ជា
ទី៦ ឈ្មោះ ទូច ង៉ែត
និងទី៧ឈ្មោះ នូ សម្បត្តិ។

ខាងក្រោមនេះជាលិខិតសុំចុះចូលរបស់អតីត​មន្ដ្រីគណបក្សសង្គ្រោះជាតិ​​ទាំង៧រូប៖