(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ កញ្ញា ឆេង សូរិយា, លោក សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ក្រោយរំលាយគណបក្សសង្រ្គោះជាតិ គ.ជ.ប បានបញ្ជូនបញ្ជីឈ្មោះបេក្ខជនតំណាងរាស្រ្ត ដែលត្រូវកាន់អាសនៈទំនេរ ទៅដល់រដ្ឋសភាហើយ, គណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៤១អាសនៈ
២៖ សម្តេចក្រុមព្រះ នឹងឈរជាតំណាងរាស្រ្តធម្មតានៅមណ្ឌលកំពង់ចាម ដោយមិនយកតំណែងអនុប្រធានទី១នៃរដ្ឋសភាដែលទំនេរទេ ទោះមាន៤១អាសនៈក៏ដោយ
៣៖ អ្នកនាំពាក្យ គណបក្សកាន់អំណាច ព្រមានកុំប្រៀបធៀប ការដឹកនាំ និងស្ថានការណ៍នៅហ្សឹមបាវ៉េ ជាមួយកម្ពុជា
៤៖ គណបក្សយុវជនកម្ពុជា បញ្ជាក់ជាផ្លូវការជូន គ.ជ.ប ស្តីពីការទទួលអាសនៈឃុំ/សង្កាត់ នៅទំនេរក្រោយរំលាយគណបក្សសង្រ្គោះជាតិ
៥៖ សម្តេចតេជោ ហ៊ុន សែន នឹងស្នើព្រះមហាក្សត្រតែងតាំងជនជាតិអាមេរិកម្នាក់ ជាទីប្រឹក្សារាជរដ្ឋាភិបាល
៦៖ សម្តេច ទៀ បាញ់៖ សមាគមមិត្តភាពកម្ពុជា-ថៃ បានជួយឲ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ រីកចម្រើនទ្វេរឡើង
៧៖ រដ្ឋមន្ត្រី អ៉ិត សំហេង ស្នើជប៉ុនទទួលកម្មសិក្សាការីខ្មែរបន្ថែម ខណៈជប៉ុនត្រូវការអ្នកថែទាំមនុស្សចាស់ ក្នុងមួយឆ្នាំ២០-៣០ម៉ឺននាក់
៨៖ នារីឆ្នើមក្នុងវិស័យទេសចរណ៍១៣៣នាក់ ដំបូងនៅកម្ពុជា ទទួលបានការលើកទឹកចិត្តយ៉ាងក្លៀវក្លាពីរដ្ឋមន្ត្រី២រូប ក្នុងការចូលរួមថែរក្សាសន្តិភាព
៩៖ មេធាវីកញ្ញា នី មុន្នីនាថ សុំចៅក្រមចូលបំភ្លឺ នៅរសៀលថ្ងៃទី២៩វិច្ឆិកាវិញ រឿងអតីតគូដណ្ដឹងប្តឹងទារប្រាក់ជាង១០ម៉ឺនដុល្លារ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ក្រោយទស្សនកិច្ច លោក ធីល្លឺសុន នៅមីយ៉ាន់ម៉ា «អាមេរិកនៅតែរក្សាជំហររឹងមាំដដែល» នោះគឺថ្កោលទោសការប្រើអំពើហិង្សា លើជនជាតិរ៉ូហ៊ីងយ៉ា
២៖ ព័ត៌មានរសើប! UN ប្រាប់ឲ្យភាគី «រដ្ឋាភិបាលអ៊ីរ៉ាក់ និងក្រុមឃើដ អង្គុយចុះចរចាគ្នា» ដើម្បីបញ្ជៀសសង្គ្រាម
៣៖ ប្រទេសចិន «ស្វាគមន៍ដំណើរទស្សនកិច្ច មន្ត្រីជាន់ខ្ពស់យោធាមីយ៉ាម៉ា នៅប៉េកាំង» និងចង់បានភាពជិតស្និទ្ធជាងមុន ចំពោះមុខបញ្ហារ៉ូហ៊ីងយ៉ា
៤៖ តំណាងលោក គីម ជុងអ៊ុន ទៅដល់ទឹកដីគុយបា និងបានរួមគ្នារិះគន់យ៉ាងចាស់ដៃ ចំពោះទង្វើសហរដ្ឋអាមេរិក
៥៖ គំនិតផ្តួចផ្តើម លោក ពូទីន៖ «រុស្ស៊ី អ៊ីរ៉ង់ និងតួកគី ព្រមព្រៀងរួមគ្នាស្វែងរកសន្តិភាពជូនស៊ីរី»
៦៖ អូស្ត្រាលីចេញមុខ «អំពាវនាវឲ្យអាមេរិក បង្កើនវត្តមានឲ្យខ្លាំងនៅអាស៊ី» ដើម្បីទប់ទល់មហាយក្ស ៕