(ភ្នំពេញ)៖ សំអាងការមយូរ៉ាហ្គោល បានបើកសម្ពោធជាផ្លូវការហើយ ដោយមានតារាសម្តែងស្រីល្បីឈ្មោះជាច្រើនរូប បានដើរបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងប្រណិត ក្នុងពិធីសម្ពោធនេះ។ ពិធីនេះត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចូលរូមភ្ញៀវជាអ្នកសិល្បៈ និងអ្នកជំនួញដៃគូ យ៉ាងច្រើនកុះករផងដែរ។
លោកស្រី មាស ច័ន្ទដាលីន នាយិការសំអាងការមយូរ៉ា ហ្គោល បានបញ្ជាក់ថា ក្រោយទទួលបានការគាំទ្រខ្លាំងពីអ្នកគាំទ្រ លើសំអាងការមយូរ៉ា លោកស្រីបានសម្រេចចិត្តបើកដំណើរការសំអាងការមយូរ៉ា ហ្គោល ថ្មីមួយបន្ថែមទៀត ដែលដាក់សម្ពោធនៅពេលនេះ ហើយសម្លៀកបំពាក់ដែលសិល្បការិនីបង្ហាញប្រមាណ២០ឈុតនេះ គ្រាន់តែជាផ្នែកមួយនៃម៉ូតរបស់សំអាងការប៉ុណ្ណោះ ដែលនៅមានឈុតសម្លៀកបំពាក់ជាច្រើន ដែលច្នៃយ៉ាងសម្រិតសម្រាំង។
លោកស្រីបន្ថែមថា បើកដំណើរការសំអាងការមយូរ៉ាហ្គោលនេះ ចំណាយដើមទុនប្រមាណជាង២០ម៉ឺនដុល្លារអាមេរិក ដែលជាទុនមួយខ្ពស់ និងដើម្បីប្រាកដថា ជាសំអាងការដែលប្រកបដោយភាពស្រស់ស្អាត ស៊ីវីល័យ ល្អប្រណីត និងអាចបំពេញតម្រូវការអតិថិជនបាន ហើយធានាថានឹងផ្តល់ជូនដល់អតិថិជននូវសេវាកម្មល្អ រហ័សទាន់ចិត្ត ជាមួយនឹងអ្នកជំនាញផ្នែកផាត់មុខ ធ្វើសក់ រចនាម៉ូតសម្លៀកបំពាក់ គ្រឿងអលង្ការល្អៗ។
ដោយឡែកអ្វីដែលជាកាដូ សម្រាប់ផ្ដល់ជូនអតិថិជនសម្រាប់ការបើកដំណើរការនេះ ត្រូវបានលោកស្រីនាយិកាបន្ថែមថា គឺការចាប់ឆ្នោតផ្សងសំណាងដល់អតិថិជន ដោយចាប់ឆ្នោតផ្សងសំណាងមួយមិនធ្លាប់មានសម្រាប់គូស្វាមីភរិយាថ្មី ដែលជួលសម្អាការរបស់អ្នកស្រី គឺរង្វាន់កញ្ចប់សេវាកម្ម ក្នុងពិធីមង្គលការតម្លៃខ្ទង់៥ពាន់ដុល្លារអាមេរិក៣រង្វាន់ និងរង្វាន់នៃការថតរូប Pre Wedding នៅប្រទេសសិង្ហបុរី ចំនួន១រង្វាន់ និងទៅខេត្តកោះកុង១រង្វាន់ ដែលផ្តល់ដោយក្រុមហ៊ុនថតរូប Amazing Photography Cambodia។
មួយវិញទៀត នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ សំអាងការមយូរ៉ាហ្គោល នឹងធ្វើការផ្សាយផ្ទាល់ដើម្បីសម្ភាសន៍ជាមួយអតិថិជន ដែលមានសំណាងឈ្នះរង្វាន់ នៅលើទំព័រ Facebook មយូរ៉ាហ្គោលសំអាងការ តែម្ដង៕